website_news:2020250506

តុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនគ្រូបង្រៀនភាសាអង់គ្លេសបរទេសម្នាក់ រឿងបំពានផ្លូវភេទកុមារី ២នាក់

https://www.rfa.org/khmer/ ដោយ ខែ សុណង 2020-05-22

តុលាការខេត្តសៀមរាប បានសម្រេចឃុំខ្លួនគ្រូបង្រៀនភាសាអង់គ្លេស ជាជនជាតិអង់គ្លេសម្នាក់ ដែលសង្ស័យពាក់ព័ន្ធអំពើបំពានផ្លូវភេទលើកុមារី ២នាក់មិនទាន់គ្រប់អាយុពេញវ័យ។ អង្គការសកម្មភាពដើម្បីកុមារ អាស្យុង ប៉ូលេ ហ្សង់ហ្វង់ (Action Pour Les Enfants) ហៅកាត់ថា អេផល (APLE) ចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២២ ឧសភាថា បុរសជនជាតិអង់គ្លេសអាយុ៣៧ឆ្នាំរូបនេះ ត្រូវបានតុលាការរកឃើញថា បានរំលោភសេពសន្ថវៈលើកុមារពីរនាក់បងប្អូន ម្នាក់អាយុ ១៣ឆ្នាំ និងម្នាក់អាយុ ១៧ឆ្នាំ។ បុរសនេះ រងការចោទប្រកាន់ពីបទរំលោភផ្លូវភេទលើកុមារតាមតាម្រា២៤៦ នៃក្រមព្រហ្មទណ្ឌ ពីបទប្រទូសកេរខ្មាស ដែលនឹងត្រូវផ្ដន្ទាទោសពី ១ឆ្នាំដល់ ៣ឆ្នាំ។ សេចក្ដីប្រកាសដដែលឲ្យដឹងថា នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តសៀមរាប សហការជាមួយអង្គការនេះ បានចាត់វិធានការតាមបណ្ដឹងរបស់ម្ដាយក្មេងស្រីទាំងពីរ។ តាមការសាកសួរក្មេងស្រីអាយុ ១៣ឆ្នាំ បានប្រាប់ប៉ូលិសថា នាងនិងបងស្រីបានរងគ្រោះដូចគ្នា។

ករណីនេះជាជនបរទេសទី៣ ហើយ ដែលត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០២០។ អង្គការនេះរាយការណ៍ថា ក្នុងរយៈពេល២ឆ្នាំ គឺតាំងពីឆ្នាំ២០១៨មក មានជនជាប់ចោទ១៤នាក់ហើយ ដែលមានជនជាតិអាមេរិក (American)អង់គ្លេស (British) ស៊ុយអែត (Swedish) អាល្លឺម៉ង់ (German) អូស្ត្រាលី (Australian) ដែលបានប្រព្រឹត្តបទល្មើសផ្លូវភេទ ក្នុងបទកេងប្រវ័ញ្ចផ្លូវភេទលើកុមារ៕

website_news/2020250506.txt · Last modified: 2020/05/25 15:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki