website_news:2020250509

ចាប់ពីថ្ងៃទី១០ ខែមីនា មកដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ អាផ្ញាធរខេត្តសៀមរាបបានទទួលប្រជាពលរដ្ឋខ្មែរ ចូលតាមច្រកដូង ខេត្តបាត់ដំបង, តាមច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកអូរស្មាច់ ខេត្តឧត្ដរមានជ័យមានចំនួន ១៣,០២១នាក់ហើយ

https://www.facebook.com/tvkchannel7/ 22-05-2020

ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃរបស់អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០នេះ នៅតែទៅបន្តរង់ចាំទទួលប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃដដែល។ នៅថ្ងៃនេះទទួលបានចំនួនសរុប ២៦នាក់ ស្រីចំនួន ៩នាក់ ដែលចូលមកតាមច្រកដូង ខេត្តបាត់ដំបង តាមច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកអូរស្មាច់ ខេត្តឧត្ដរមានជ័យ ។

សូមបញ្ជាក់ថា៖ បើគិតចាប់ពីថ្ងៃទី១០ ខែមីនា មកដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ តួលេខសរុបដែលបានទទួលប្រជាពលរដ្ឋខ្មែរ ចូលតាមច្រកទាំងបីខាងលើមានចំនួន ១៣,០២១នាក់ ស្រីចំនួន ៥,៦៤៧នាក់ ក្នុងនោះបានពិនិត្យសុខភាពបឋមបានចំនួន១៣,០២១នាក់ ស្រី ៥,៦៤៧នាក់ គឺពិនិត្យសុខភាពបានទាំងអស់ ៕ ប្រភព: របាយការណ៍រដ្ឋបាលខេត្តសៀមរាប។ កែសម្រួលដោយ លីវ សុខុន

website_news/2020250509.txt · Last modified: 2020/05/25 15:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki