website_news:2020250511

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ធ្វើការឃាត់បានពលរដ្ឋខ្មែរចំនួន ០២នាក់ ដែលបម្រុងធ្វើការឆ្លងដែនខុសច្បាប់

https://www.facebook.com/GDIOfficial 24-05-2020

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី នាវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ធ្វើការឃាត់បានពលរដ្ឋខ្មែរចំនួន ០២នាក់ ដែលបម្រុងធ្វើការឆ្លងដែនខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃ តាមចំណុចអូរច្រករបៀង (ស្លាបស្តាំ) របស់ប៉ុស្តិ៍។ ក្រោយពីទទួលបានបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក យូរ សារុំ ប្រធាននាយកដ្ឋានច្រកទ្វារទី១ កម្លាំងនគរបាលប៉ុស្តិ៍ បានប្រគល់ជនទាំងពីរនាក់ខាងលើ ដែលក្នុងនោះ មានមួយនាក់ ជាមេខ្យល់នាំធ្វើការឆ្លងដែន និងមួយនាក់ទៀត ជាពលករខ្មែរ ជូនទៅកម្លាំងសមត្ថកិច្ច របស់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីចាត់ចែងអនុវត្តតាមនីតិវិធីបន្ត៕

website_news/2020250511.txt · Last modified: 2020/05/25 15:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki