website_news:2020250515

ក្រុមការងារស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបន្តផ្តល់អំណោយជូនបងប្អូនពលករខ្មែររស់នៅ និងធ្វើការនៅក្នុងប្រទេសថៃ

https://www.facebook.com/tvkchannel7/ 23-05-2020

ក្រុមការងារស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដឹកនាំ ដោយឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃបានបន្តផ្តល់អំណោយជូនបងប្អូនពលករខ្មែររស់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ស្របពេលដែលរដ្ឋាភិបាលថៃកំពុងបន្តរឹតបន្តឹងការហាមប្រាមមិនឲ្យធ្វើដំណើរ។ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានបញ្ជាក់ថា៖មុនសម្រេចចិត្តផ្លាស់កន្លែងការងារក្នុងសម័យកូវីដ១៩ ដើម្បីគោលដៅសេដ្ឋកិច្ច និងជីវភាពប្រចាំថ្ងៃ សូមបងប្អូនពលរដ្ឋខ្មែរនៅថៃពិចារណាឲ្យបានល្អិតល្អន់:

១-គួរសួរបទពិសោធន៏អ្នកដែលបានផ្លាស់ប្តូរមុន មានអ្វីប្រឈមទេ?

២-គួរក្រឡេកមើលការធ្វើដំណើរចេញ-ចូល មិនថាឆ្លងខេត្តឬឆ្លងប្រទេសទេ ត្រូវបាននិងកំពុងរឹតបន្តឹង ដើម្បីការពារអាយុជីវិតបងប្អូនចំពោះមុខ។

៣-គួរបញ្ចេញយោបល់លើបណ្តាញសង្គម ជាប្រយោជន៍ដល់គ្រួសារ និងសង្គម ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩នេះ និងជៀសវាងចែករំលែកព័ត៌មានក្លែងក្លាយ និងភាសាញុះញង់។

ក្រុមការងារស្ថានទូតបាន និងកំពុងបន្តជួយបងប្អូនឲ្យអស់ពីសម្ថភាព និងតាមលទ្ធភាពដែលមាន។ ប្រភព៖ឯកឧត្តម អ៊ូក សោភ័ណ

website_news/2020250515.txt · Last modified: 2020/05/25 15:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki