website_news:2020250601

តម្រួតថៃចាប់បញ្ជូនពលករខ្មែរជាង២០នាក់ត្រឡប់មកកម្ពុជាវិញ

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 24/06/2020

ខេត្តសៀមរាប ៖ សមត្ថកិច្ចការពារព្រំដែនប្រទេសថៃ បានចាប់បញ្ជូនពលករខ្មែរចំនួន២២នាក់ ដែលបានឆ្លងដែនខុសច្បាប់មកប្រគល់ឲ្យអាជ្ញាធរកម្ពុជា ប្រចាំច្រកអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ វិញ ខណដែលការប្រគល់ទទួលពលករខ្មែរទាំងអស់នោះធ្វើឡើងកាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ។លោកជំទាវ យូ សុភា អភិបាលរងខេត្តសៀមរាប និងជាគណៈកម្មការទទួលប្រជាពលករមកពីក្រៅប្រទេសបានដឹកនាំប្រតិភូចុះទៅទទួលយកបងប្អូនដែលជាពលករទាំង២២នាក់វិលត្រឡប់មកកាន់ខេត្តសៀមរាប។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ពលករទាំង២២នាក់ខាងលើនោះ (ស្រី១០នាក់) ដែលបានលួចឆ្លងដែនដោយខុសច្បាប់តាមរយៈមេខ្យល់ ចូលតាមច្រករបៀងក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទៅប្រទេសថៃ កាលពីយប់ថ្ងៃទី២២ មិថុនា ហើយត្រូវបានកម្លាំងសមត្ថកិច្ចការពារព្រំដែនថៃបានចាប់ និងបញ្ជូនឲ្យកម្លាំងសមត្ថកិច្ចកម្ពុជាប្រចាំការច្រកអូរបីជាន់ ៕

website_news/2020250601.txt · Last modified: 2020/06/25 15:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki