website_news:2020250602

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរ ដែលឆ្លងដែនខុសច្បាប់ចំនួន ០៤នាក់ ពីសមត្ថកិច្ចថៃ

https://www.facebook.com/GDIOfficial 24-06-2020

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាវេលាម៉ោង ១៧និង០០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ បានទទួលពលករខ្មែរ ដែលឆ្លងដែនខុសច្បាប់ចំនួន ០៤នាក់ ពីសមត្ថកិច្ចថៃ ដោយមានការចូលរួមត្រួតពិនិត្យសុខភាព ពីក្រុមចត្តាឡីស័ក។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០៤នាក់នេះ មាន ១-ឈ្មោះ ហាន ភាព ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិដង្កោប្រមាង ឃុំអំពិលប្រាំដើម ស្រុកបាវិល ខេត្តបាត់ដំបង, ២-ឈ្មោះ លី ស៊ីនាត ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅ ភូមិពពឹស ឃុំពោធិរៀង ស្រុកពារាំង ខេត្តព្រៃវែង, ៣-ឈ្មោះ ពៅ ពុំ ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិ ទំពូង ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម និង៤-ឈ្មោះ ម៉ាត់ លី ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិស្តេចគង់ ឃុំភ្នំល្ងៀង ស្រុកទូកមាស ខេត្តកំពត បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការអប់រំណែនាំ រួចបញ្ជូនឲ្យក្រុមចត្តាឡីស័ក ដើម្បីអនុវត្តន៍បន្ត៕

website_news/2020250602.txt · Last modified: 2020/06/25 15:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki