website_news:2020250606

ពលរដ្ឋខ្មែររួចផុតទោសចំនួន០៣នាក់ ត្រូវអាជ្ញាធរថៃយកមកប្រគល់ឲ្យភាគីកម្ពុជាយើងវិញ

http://kampucheathmey.com/ 25/6/2020 11:54 Am

ឧត្តរមានជ័យ ៖ អាជ្ញាធរថៃបានបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន០៣នាក់ រួចផុតទោសតាមច្រកអន្តរជាតិជាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង១៥និង៣៧នាទីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។ ពលរដ្ឋរួចផុតទោសមានឈ្មោះដូចខាងក្រោម៖ ១. ឈ្មោះ គង់ ផេន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។ ២. ឈ្មោះ ផុន ហុន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិកញ្ចាំង ឃុំស៊ុមមួយ ស្រុកសំឡូត ខេត្តបាត់ដំបង។ ៣. ឈ្មោះ ម៉ន វិត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ពលរដ្ឋខ្មែរទាំង០៣នាក់ខាងលើ ត្រូវបានទាហានថៃចាប់ខ្លួនកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ ពីបទឆ្លងដែនចូលកាប់ឈើក្រញូង ក្នុងទឹកដីថៃដោយខុសច្បាប់ ជាប់គុកនៅខេត្តអំណាចចារើន ប្រទេសថៃ ចូលតាមច្រកចម្ការគរ ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន ពលរដ្ឋខ្មែរចំនួន០៣នាក់ ក្រោយពីសមត្ថកិច្ច ធ្វើការអប់រំ រួចបានឲ្យទៅស្រុកកំណើតវិញរៀងៗខ្លួន៕ អត្ថបទ៖ ចាន់ ធី

website_news/2020250606.txt · Last modified: 2020/06/25 15:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki