website_news:2020250804

ថៃបញ្ជូនអ្នកទោសខ្មែរ២នាក់ ត្រឡប់មកវិញតាមច្រកអន្តរជាតិអូស្មាច់ ក្រោយជាប់ទោសជិត៣ឆ្នាំ ពីបទឆ្លងដែនខុសច្បាប់

http://www.freshnewsasia.com/ 2020-08-24 07:22pm

(ឧត្តរមានជ័យ)៖ អ្នកទោសខ្មែរចំនួន២នាក់ទៀត ត្រូវបានអាជ្ញាធរប្រទេសថៃ បញ្ជូនខ្លួនត្រឡប់មកវិញ ក្រោយជាប់ទោសចំនួន ២ឆ្នាំ ៩ខែក្នុងទឹកដីថៃ ពីបទឆ្លងដែនខុសច្បាប់។ សមត្ថកិច្ចប្រចាំច្រកអន្តរជាតិអូរស្មាច់ បានបញ្ជាក់នៅព្រលប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ថា ថា នៅល្ងាចនេះ អាជ្ញាធរប្រទេសថៃ បានបញ្ជូនខ្លួនប្រជាពលរដ្ឋខ្មែរចំនួន២នាក់ តាមច្រកអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលត្រូវទាហានថៃ ចាប់ខ្លួនពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូង និងបាននាំទៅឃុំខ្លួន នៅខេត្តនគររាជសីម៉ា ប្រទេសថៃ បើគិតដល់ថ្ងៃនេះគឺជាប់ទោសរយៈពេល២ឆ្នាំ៩ខែ។ ប្រជាពលរដ្ឋខ្មែរទាំង២នេះរួមមានទី១៖ ឈ្មោះវន័ គួយ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យនិងទី២៖ ឈ្មោះ កា ឡាភេទប្រុសអាយុ៣៧ឆ្នាំ រស់នៅភូមិថ្លាត ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ បន្ទាប់ពីបានស្គែនកម្តៅរកមេរោគកូវីដ-១៩ និងលាងសម្អាតខ្លួនប្រាណដោយទឹកអាល់កុល ពីមន្ត្រីចត្តាឡីស័កប្រចាំច្រកព្រំដែនរួចមក សមត្ថកិច្ចបានធ្វើការអប់រំណែនាំឱ្យបញ្ឈប់ សកម្មភាពឆ្លងដែនខុសច្បាប់តទៅទៀត និងបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅឋានវិញរៀងៗខ្លួន៕

website_news/2020250804.txt · Last modified: 2020/08/25 12:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki