website_news:2020250806

សមត្ថកិច្ចថៃបន្តចាប់ពលករខ្មែរជិត៣០នាក់ និងមេខ្យល់ជនជាតិថៃម្នាក់

http://peoplenews.asia/ ថ្ងៃតី 15 ខែ 08 ឆ្នាំ 2020 ម៉ោង 1: 53 PM ដោយ៖ រិទ្ធី

ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរចំនួន ២៩នាក់ ហើយបានលបលួចឆ្លងដែនចូលប្រទេសថៃខុសច្បាប់ ត្រូវបានសមត្ថកិច្ចថៃបានធ្វើការចាប់ខ្លួននៅស្រុកតាប្រាយ៉ា ខេត្តស្រះកែវឈម ទឹកដីកម្ពុជា ស្រុកថ្មពួក ខេត្តបន្ទាយ មានជ័យ កាលពីយប់ថ្ងៃទី ១៤ សីហា ឆ្នាំ២០២០នេះ។ ពលករទាំងនោះមានស្រី១១នាក់ ប្រុស១៨នាក់ ពួកគេ ភាគច្រើនមកពីខេត្តកំពង់ចាម នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ និងកាសែតក្នុងស្រុកថៃមួយ។ ក្នុង ចំណោមនោះ មានពលករ ៥នាក់ ត្រូវបានសមត្ថកិច្ចចាប់ពេលកំពុងជិះរថយន្តចេញពីព្រំដែនស្រុកតាប្រាយ៉ា។ លុះ ដល់៣ម៉ោងក្រោយមក មានពលករ២៤នាក់ ស្រី៩នាក់ ផ្សេងទៀតដើរដោយថ្មើជើង និងទើបឆ្លងដែនពីកម្ពុជា ក្នុង ភូមិសាស្រ្តឃុំស្រុកខាងលើ ក៏ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនបានបន្ថែមទៀត។

យោងតាមការសាកសួរពលករទាំងនោះ ពួកគេបានចំណាយប្រាក់ឲ្យមេខ្យល់ម្នាក់ ៤៥០០ បាត តែគេយក មុនម្នាក់ ២០០០បាតរួចហើយ។ ការឃាត់ខ្លួនពលករខ្មែរនេះ ក្នុងនោះមានសមត្ថកិច្ចថៃ ក៏បានឃាត់រថយន្តពាក់ ស្លាកលេខថៃ ម៉ាកតូយ៉ូតា ១គ្រឿង ដែលដឹកជញ្ជូនពលករ ចាប់បាននៅវគ្គទី១ និងស្រ្តីជនជាតិថៃម្នាក់ដែរ ដែល ជាប់ចោទថាជាមេខ្យល់ក៏ត្រូវគេឃាត់យកទៅស្ថានីយ៍ប៉ូសីលក្នុងស្រុកកើតហេតុរួមគ្នាដើម្បីបន្តចាត់ការតាមនីតិវិធី។

ពាក់ព័ន្ធនឹងករណីនេះ ជារឿយៗគេតែងសង្កេតឃើញសមត្ថកិច្ចខ្មែរ និងសមត្ថកិច្ចថៃតែងចាប់ខ្លួនបានពល ករខ្មែរឆ្លងដែនចូលប្រទេសថៃជាបន្តបន្ទាប់ ប៉ុន្តែដំណឹងចាប់ពលករខ្មែរនេះវាហាក់មិនបានធ្វើឲ្យពលករខ្មែរដទៃ ទៀតមានការខ្លាចរអានឹងរាងចាលប៉ុន្មានទេ ពោលគឺពួកគេនៅតែបន្តសម្រុកចូលទៅប្រទេសថៃជាដដែល ព្រោះតែ តម្រូវការផ្នែកជីវភាព។

website_news/2020250806.txt · Last modified: 2020/08/25 13:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki