website_news:2020250902

អាជ្ញាធរថៃបញ្ជូនពលរដ្ឋខ្មែរ៤នាក់ មកប្រទេសដើមវិញ បន្ទាប់ពីដោះលែងពីពន្ធនាគារ

https://www.rasmeinews.com/ September 24, 2020, 4:28 PM

ដោយបាយ័ន/ឧត្តរមានជ័យ: ប្រជាពលរដ្ឋខ្មែរចំនួន៤នាក់ ត្រូវបានអាជ្ញាធរថៃបានបញ្ជូនឱ្យវិលត្រឡប់ទៅកាន់លំនៅស្ថានវិញបន្ទាប់ពីដោះលែងពីពន្ធនាគារពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃ។ ពិធីប្រគល់និងទទួល បានធ្វើឡើងកាលពីម៉ោង១១និង៣៨នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នំ២០២០នេះ ស្ថិតនៅច្រកអន្តរជាតិជាំស្រងាំ ក្នុងទឹកដីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ចនគរបាលប្រចាំច្រកអន្តរជាតិជាំស្រងាំ បាននិយាយថាប្រជាពលរដ្ឋខ្មែរចំនួន ៤ នាក់ដែលត្រូវបានភាគីថៃបញ្ជូនមកស្រុកកំណើតវិញនោះគឺមានទី១,ឈ្មោះ ម៉េង មុល ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ត្រូវបានចាប់ខ្លួនថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ ដោយចូលតាមច្រកចំការស្វាយ។ ទី ២,ឈ្មោះ ថៃ កេត ភេទប្រុស អាយុ៣៦ឆ្នាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យត្រូវបានចាប់ខ្លួនថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ ដោយ ចូលតាមច្រកចំការខ្នុរ ។ទី ៣,ឈ្មោះ ឆើម ស៊ឹម ភេទប្រុសអាយុ២៧ឆ្នាំ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវបានចាប់ខ្លួនថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ ដោយ ចូលតាមច្រកចំការខ្នុរ។ ទី៤,ឈ្មោះ វិត វែង ភេទប្រុស អាយុ៣០ឆ្នាំ នៅ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ត្រូវបានចាប់ខ្លួនថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ ដោយ ចូលតាមច្រកអូរចារ ។អ្នកទាំង០៤ ត្រូវបានចាប់ខ្លួនពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូងហើយបញ្ជូនយកទៅដាក់ពន្ធនាគារនៅខេត្តស៊ីសាកេត ប្រទេសថៃ រហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ ទើបដោះលែង៕S/

website_news/2020250902.txt · Last modified: 2020/09/25 14:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki