website_news:2020250904

ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ ជួយសម្រួលឯកសារឱ្យបានក្នុងថ្ងៃតែ១ ដល់បងប្អូនខ្មែរក្នុងកំឡុងការរីករាលដាលជំងឺកូវីដ-១៩

http://nokorwatnews.com/ 23-09-2020

ភ្នំពេញ៖ នាថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ បានជួបសំណេះសំណាលសួរសុខទុក្ខ ចែកម៉ាសនិងជែលអាល់កុលលេងដៃ ព្រមទំាងបានបើកផ្តល់ឯកសារដល់បងប្អូន ពលករខ្មែរដែលមកទទួលសេវានៅស្ថានទូត។ លោកឯកអគ្គរាជទូត បានជម្រាបថា ក្នុងគោលបំណង បង្វិតសេវាដល់បងប្អូនពលករខ្មែរក្នុងប្រទេសថៃ ស្ថានទូតបានជួយ សម្រួលផ្តល់សេវាបញ្ជាក់ឯកសារនានាឱ្យបានក្នុងថ្ងៃតែមួយជូនដល់បងប្អូនខ្មែរ ដើម្បីកាត់បន្ថយការចំណាយ និងពេលវេលាធ្វើដំណើរ ព្រមទាំងការលំបាកនានា។ ក្នុងកម្មវិធីសំណេះសំណាលនេះ លោកទូត បានផ្តាំផ្ញើរការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹករាជរដ្ឋាភិបាល ដល់បងប្អូន ពលករទាំងអស់ និងបានណែនាំផងដែរថា ក្នុងស្ថានការណ៍ រីករាលដាលជំងឺកូវីដ-១៩នេះ សូមបងប្អូនថែរក្សាសុខភាព អនាម័យអោយបានខ្ជាប់ខ្ជួន លាងដៃនឹងសាប៊ូ ពាក់ម៉ាស ពេលចេញទៅកន្លែងសាធារណៈ។

លើសពីនេះទៅទៀត ក្រុមការងារស្ថានទូតបានធ្វើការពន្យល់ណែនាំ អំពីសេវាបញ្ជាក់លិខិតផ្សេង ច្បាប់ការងារ សិទ្ធិនិងអត្ថប្រយោជន៍ បម្រាម ទោសបញ្ញត្តិ និងការស្នើសុំជំនួយក្នុងករណីបងប្អូនពលករ ជួបប្រទះបញ្ហាផ្សេងៗក្នុងការស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ។ បងប្អូនពលករខ្មែរទាំងអស់ ពិតជាមានការសប្បាយរីករាយ និងកក់ក្តៅយ៉ាងខ្លាំង ដែលស្ថានទូតក៏ដូចជារាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ពួកគាត់៕

website_news/2020250904.txt · Last modified: 2020/09/25 15:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki