website_news:2020251201

ការចុះត្រួតពិនិត្យលើការអនុវត្តគម្រោងសាកល្បង បន្សាំផលប៉ះពាល់ជំងឺកូវីដ19 ដល់បងប្អូនពលករដែលត្រឡប់មកពិក្រៅប្រទេស

https://www.facebook.com/deputygovernoryousophear/ 25-12-2020

ខេត្តសៀមរាប៖ កិច្ចប្រជុំចុះពិនិត្យ គម្រោងលើកកំពស់ជីវភាពពលករចំណាកស្រុក អំឡុងពេលវិបត្តិជំងឺ កូវីដ១៩ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅឃុំចាន់សរ និងឃុំខ្នារពោធិ៍ ដឹកនាំដោយ លោកជំទាវ យូ សុភា អភិបាលរងខេត្ត និងជាប្រធានគម្រោង និងមានការអញ្ជើញចូលរួមពីបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំចាន់ស និងភូមិ។ លទ្ធផលនៃការចុះត្រួតពិនិត្យ ដូចខាងក្រោម៖

១.ពង្រឹងការងារចត្តាឡីស័ករបស់បងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកពីក្រៅប្រទេស។ ផ្អាកសកម្មភាពពិធីនៃការជួបជុំនៅតាមមូលដ្ឋាន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

២.ឃុំ និងភូមិ ត្រៀមការងារចុះវាយតម្លៃលើកទី១ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ និងគាំទ្រគម្រោងអនុវត្តសាកល្បងឲ្យអនុវត្តទទួលបានជោគជ័យតាមការគ្រោងទុក។

៣.គម្រោងកសិកម្ម ចិញ្ចឹមមាន់ និងដាំបន្លែ សរុបចំនួន៣២គ្រួសារ គឺ ១៤គ្រួសារ បានធ្វើទ្រុង និទទួលពូជមាន់ និងបន្លែរួចរាល់ហើយ ចំណែក១៨គ្រួសារទៀត កំពុងសាងសង់ទ្រុង និងសួនបន្លែ។ចំពោះការចែកសម្ភារៈ និងការបណ្តុះបណ្តាលបច្ចេកទេសដាំដុះ និងចិញ្ចឹមមាន់ បានធ្វើរួចរាល់។

៤.មន្ទីរកិច្ចការនារី គឺបានបណ្តុះបណ្តាលមុខរបរទាំង០៥/ ១០គ្រួសារ រួមមាន បបរគ្រឿង នំចេកចៀន នំគ្រុស ដំណាប់អំបិល និងបង្អែមបាញ់ចានឿក ហើយព្រមទាំងបានដំណើរការដាក់លក់ជាបណ្តើរៗ។

៥.មុខរបរទឹកសណ្តែក ទឹកអំពៅ និងកាត់សក់ ចំនួន៦គ្រួសារ (ទទួលខុសត្រូវដោយមន្ទីរការងារ)បានដំណើរការដោយរលូននិងធ្វើលក់ដូរក៏ដូចជាបានទទួលផលជាបណ្តើរៗ ដោយក្នុងនោះគោលដៅកាត់សក់មួយគ្រួសារសាងសង់រោងមិនទាន់រួចបានមួយរយភាគរយ តែបានដំណើរកាត់សក់ជាបណ្តើរៗ។

៦.បានជំរុញដល់អាជ្ញាធរឃុំ និងភូមិ ពិនិត្យ និងចាត់ប្រជាការពារភូមិ ចុះជួយរៀបចំទ្រុង និងសួនបន្លែ ដល់គ្រួសារក្រីក្រ ឲ្យបានរួចរាល់ទាន់ពេលវេលា។

website_news/2020251201.txt · Last modified: 2020/12/25 11:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki