website_news:2020251203

ខេត្តបាត់ដំបងមានពលករខ្មែរមកពីថៃជាង២០០នាក់ហើយ ដែលបានធ្វើចត្តាឡឺស័ក

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 24/12/2020

បាត់ដំបង ៖ មន្ត្រីសុខាភិបាលបាន ថ្លែងឲ្យដឹងថា នៅក្នុងរយៈពេល ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នេះ នៅខេត្តបាត់ដំបង មានពលករចំណាកស្រុក វិលត្រឡប់មកពីប្រទេសថៃជាង២០០នាក់ ហើយដែលបាននិងកំពុងធ្វើចត្តាឡីស័ក ១៤ ថ្ងៃ នៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ។

ប្រធានមន្ទីរសុខាភិបាលខេត្តលោកឱសថបណ្ឌិត វឿង ប៊ិនរ៉េត បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីរសៀលម្សិលមិញថា រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ និងល្ងាចថ្ងៃទី ២៣ ខែធ្នូនេះ មន្ត្រីមណ្ឌលចតា្តឡឺស័ក ប្រចាំស្រុកកំរៀង បានទទួលពិនិត្យ ពលករខ្មែរចំណាក ស្រុក ត្រឡប់មកពីប្រទេសថៃ កើនឡើងជាង ២០០ នាក់ ក្នុងនោះ ថ្ងៃទី២១ បានធ្វើចត្តា ឡឺស័ក ចំនួន ៣៣ នាក់ (ស្រី ១៣នាក់) ។ ថ្ងៃទី២២ បានធ្វើចត្តាឡីស័ក ចំនួន ៧១ នាក់ (ស្រី ៣៥ នាក់) និងនៅល្ងាចថ្ងៃទី២៣ ខែធ្នូ បានធ្វើចត្តាឡឺស័ក ជាង ១០០ នាក់ទៀត ហើយនាំ យកសំណាក ដើម្បីទៅពិនិត្យបន្តនៅវិទ្យាស្ថានប៉ាស្ទ័រភ្នំពេញ។ លោកបញ្ជាក់បន្ថែមថា ក្នុងចំណោមពលករចំណាកស្រុក ទាំងជាង ២០០ នាក់នេះ មានមកពីបណ្តាខេត្តនានា ដូចជាខេត្តបាត់ដំបង ត្បូងឃ្មុំ បន្ទាយមានជ័យ ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ និង សៀមរាប ។ល ៕

website_news/2020251203.txt · Last modified: 2020/12/25 12:00 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki