website_news:2020251205

ឯកឧត្តម ងួន រតនៈ អញ្ជើញចុះសំណេះសំណាលជាមួយពលករ និងពិនិត្យទីតាំងចត្តាឡីស័ក ក្រុងបាត់ដំបង ដែលទទួលពលករមកច្រកព្រំដែនខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ

https://www.battambang.gov.kh/ ថ្ងៃព្រហស្បតិ៍, 24 ខែធ្នូ, 2020ដោយ Sotheavy

នៅល្ងាចថ្ងៃព្រហស្បតិ៍ ១០ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញសំណេះសំណាលជាមួយពលករ និងពិនិត្យទីតាំងមណ្ឌលចត្តាឡីស័កក្រុងបាត់ដំបង (វិទ្យាល័យព្រះមុន្នីវង្ស) ដែលត្រូវទទួលពលករមកពីច្រកព្រំដែនខេត្តបន្ទាយមានជ័យ និងច្រកព្រំដែនខេត្តឧត្តរមានជ័យ ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោក អភិបាលរង នៃគណៈអភិបាលខេត្ត លោក មន្ទីរ អង្គភាពមួយចំនួន លោក ស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធខេត្ត លោក អភិបាលក្រុង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ ឯកឧត្តម ងួន រតនៈ ក៏បានសំណេះសំណាល និងណែនាំដល់បងប្អូនប្រជាពលករត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងអនុវត្តវិធានការសុខាភិបាល ដើម្បីការពារការរីករាលដាលជំងឺកូវីដ ១៩ ដោយត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ហើយកងកម្លាំង រួមជាមួយមន្ត្រីសុខាភិបាល និងធ្វើការយាមការ ដើម្បីធ្វើពិនិត្យសុខភាពជូនបងប្អូនពលកររបស់យើងផងដែរ។

សូមជម្រាបជូនដែរថា ពលករដែលវិលត្រឡប់ពីប្រទេសថៃតាមច្រកព្រំដែនខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ គិតម៉ោង៦ ល្ងាចនេះ នៅក្នុងមណ្ឌលចត្តាឡីស័កក្រុងបាត់ដំបង (វិទ្យាល័យព្រះមុន្នីវង្ស) មានប្រមាណជាង ២០០ នាក់ និងនៅតាមមណ្ឌលចត្តាឡីស័កតាមស្រុកមួយចំនួនទៀតសរុបទូរទាំងខេត្តប្រមាណជាង ៤០០ នាក់ផងដែរ។ គូសបញ្ជាក់ផងដែរថា ពលករដែលស្នាក់នៅក្នុងមណ្ឌលចត្តាឡីស័កតាមបណ្តាលក្រុង ស្រុក ទទួលបានឃីត ១កញ្ចប់ អាហារ ៣ពេល៕

website_news/2020251205.txt · Last modified: 2020/12/25 12:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki