website_news:2020260202

កិច្ចជំនួបពិភាក្សាការងាររវាងលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ជាមួយអង្គការមូលនិធិអេ21

https://www.facebook.com/deputygovernoryousophear/ February 19 at 9:55 PM

នៅថ្ងៃពុធ ទី19 ខែកុម្ភៈ ឆ្នាំ2020 លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួដូរមនុស្សខេត្តសៀមរាប បានទទួលជួបពិភាក្សាការងារ ជាមួយអង្គការមូលនិធិអេ21 នៅរដ្ឋបាលសាលាខេត្ត ដឹកនាំដោយលោកស្រី យូ សុភា អភិបាលរងខេត្តជាប្រធានលេខាធិការដ្ឋាន និងមានការអញ្ជើញចូលរួមពី ក្រុមការងារបច្ចេកទេស រួមមាន ១, ប្រធានក្រុមការងារទប់ស្កាត់ (មន្ទីរអប់រំ) ២, ប្រធានក្រុមការងារកិច្ចការពារជនរងគ្រោះ (មន្ទីរសង្គមកិច្ច) ៣, ប្រធានក្រុមការងារកិច្ចការអនុវត្តច្បាប់ (ស្នងការនគរបាលខេត្ត) ៤,ប្រធានក្រុមការងារកិច្ចសហប្រតិបត្តិការអន្តរជាតិ (មន្ទីរកិច្ចការនារី) និង៥, ប្រធានក្រុមការងារកិច្ចការទេសន្តរប្រវេសន៍ (មន្ទីរការងារ) ផងដែរ។ កិច្ចជំនួបនេះ បានពិភាក្សាផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ក្នុងការជួយជនរងគ្រោះដោយអំពើជួញដូរមនុស្ស ពិសេសជនរងគ្រោះជាកុមារ ។

មានប្រសាន៍ក្នុងកិច្ចជំនួបខាងលើ លោកស្រីប្រធានលេខាធិការដ្ឋាន បានស្នើសុំឲ្យអង្គការមានកិច្ចសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសក្រុមការងាររបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំជួញដូរមនុស្សខេត្ត ដែលមានក្រុមការងារបច្ចេកទេសស្រាប់មកពីមន្ទីរអង្គភាព ជំនាញ។ បន្ថែមពីនោះ លោកស្រីបានស្នើសុំឲ្យមានការចូលរួមសហការពង្រឹងសមត្ថភាពទៅដល់មន្រ្តីនគរបាលយុត្តិធម៌ និងអ្នកពាក់ព័ន្ធដែលជាអ្នកផ្តល់សេវាជួយជនរងគ្រោះ ពិសេសកុមារដែលរងគ្រោះពីការរំលោភបំពាន ឬកុមារជាសាក្សី នៅក្នុងខេត្តសៀមរាប ឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត និងមានប្រសិទ្ធិភាព។

website_news/2020260202.txt · Last modified: 2020/02/26 15:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki