website_news:2020260301

ចៀសវាងឆ្លងតាមភូមិ ស្រុក សម្តេចតេជោ ដាក់បញ្ជាតាមរកពលករខ្មែរមកពីថៃទៅពិនិត្យសុខភាព

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២០ ម៉ោង ១២:៥៨ អ៊ាង ប៊ុនរិទ្ធ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានដាក់បញ្ជាឲ្យតាមរកពលករខ្មែរដែលមកពីថៃ ដើម្បីមកពិនិត្យសុខភាពចៀសវាងការរីករាលដាលជំងឺកូវីដ១៩ នៅក្នងភូមិ ឃុំ ស្រុក ។ ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាល បន្ទាប់ពីពលករខ្មែរធ្វើនៅប្រទេសបានសម្រុកចូលមកស្រុកកំណើតវិញ ប្រមាណជាង១ម៉ឺន៥ពាន់នាក់ កាលពេលកន្លងមកនេះ។ ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នាព្រឹកថ្ងៃទី២៥ ខែមីនា អាឡូវដល់ពេលការមិនទុកចិត្តគ្នាហើយ ក្នុងការឆ្លងជំងឺប៉ុន្តែគួរដឹកខ្លួនថា បើសង្ស័យគួរនៅឆ្ងាយពីគេ ។ សម្តេចបន្តថា អាឡូវជំងឺបាត់បង់ការជឿទុកចិត្តគ្នា គឺកើតមានហើយ ហើយខ្ញុំចង់រុញទូកបណ្តោយទឹក គឺកុំប៉ះពាល់គ្នា ។ ប៉ុន្តែខ្ញុំប្រែក្លាយចំណុចនេះ ដោយមកធ្វើលើកដៃសំពះ ជំនួសការចាប់ដៃគ្នា ហើយចំពោះការមិនទុកចិត្តគ្នារវាងអ្នកនៅក្បែរគ្នា គឺនៅក្នុងផ្ទះខ្លួនឯងទៅ ដូច្នេះវាក៏កាត់បន្ថយការឆ្លងបានផងដែរ ។

ចំពោះការរីករាលដាលជំងឺនេះ ក្នុងស្រុកភូមិមួយចំនួនដែលពលករខ្មែរមកពីថៃនោះត្រូវបានសម្តេចតេជោបញ្ជាក់ទៅកម្លាំងទាំងអស់ ចុះតាមមូលដ្ឋានធ្វើសកម្មភាពអប់រំ ដើម្បីប្រែក្លាយការភ័យខ្លាច ការសង្ស័យគ្នាទៅវិញទៅមកឲ្យទៅជាចលនាការពារខ្លួនទៅវិញ ។ ដោយថា បើអ្នកខ្លាចកុំដើរ បើអ្នកសង្ស័យកុំចាប់ដៃខ្ញុំ ។ សម្តេចបានបញ្ជាក់ថា ៖«ដំណាក់ការការពារការឆ្លងពីខាងក្រៅបានឆ្លងផុតហើយ ប៉ុន្តែយើងមិនឈប់ការពារនោះទេ ។យើងការពារពីខាងក្រៅផង និងការការពារខាងក្នុង និងការព្យាបាលអ្នកមានជំងឺឲ្យជា» ។

សម្តេចបានលើកឡើងថាជំងឺនេះ គឺជាជំងឺនាំចូលទាំងអស់ មិនមែនកម្ពុជាយើងទៅចម្លងឲ្យគេនោះទេ ។ សម្តេចសង្កត់ធ្ងន់ថា ៖« ការងារត្រូវគ្រប់បន្ទាន់នូវពលករដែលមកពីថៃដែលបានចូលរួចមកហើយ ត្រូវតាមគ្រប់គ្រងអ្នកនឹងដែលការងារនេះត្រូវប្រគល់ឲ្យអាជ្ញាធរខេត្ត រៀបចំបណ្តាញចុះ ដើម្បីដាក់ឲ្យនៅដោយឡែកនៅតាមផ្ទះ ។ ក្នុងប៉ុន្មាននេះខ្ញុំលើកទឹកចិត្ត គ្រប់មធ្យោបាយបានធ្វើការឃោសនានៅតាមភូមិ» ។ សម្តេចថា ដើម្បីកុំឲ្យពលករមកពីថៃមានការភ័យខ្លាច ដោយកុំធ្វើការដើរទៅណា ដោយដាក់នៅឲ្យដាច់ដោយឡែកពីគេ១៤ថ្ងៃ ។ ប៉ុន្តែនៅពេលដែលរកកម្តៅ ឃើញត្រូវយកមកដាក់នៅកន្លែងដែលរៀបចំរួចហើយ ។ សម្តេចបញ្ជាក់ថា៖«ត្រូវធ្វើការកិច្ចការងារនេះឲ្យបាន ហើយត្រូវផ្អាកការបញ្ជូនមន្ត្រីទៅចូលរួមកិច្ចប្រជុំនៅខាងក្រៅ ហើយលុបការប្រជុំអន្តរជាតិទាំងអស់នៅកម្ពុជា ។ ខ្ញុំបញ្ជាដាច់ខាតមិនឲ្យមន្ត្រីទៅប្រជុំនៅខាងក្រៅប្រទេសនោះទេ » ។ ជាមួយគ្នានោះដែរសម្តេចតេជោ បានលើកឡើង ជំងឺនេះមិនងាយចប់ទេ រហូតដល់កាលពីថ្ងៃទី២៤ ខែមីនា ជប៉ុន និងគណៈកម្មការអូឡាំពិក បានលើកពេលវេលាកិច្ចប្រជុំអូឡាំពិក ហើយកិច្ចប្រជុំមេង្គមឡាងឆាំងនៅឡាវក៏បានលុបចោល ហើយកិច្ចប្រជុំធំៗទាំងអស់ត្រូវបានលុបចោល៕

website_news/2020260301.txt · Last modified: 2020/03/26 15:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki