website_news:2020260304

ពលករជាង៩០នាក់ចាញ់បោកមេខ្យល់ត្រូវគេដឹកពីប្រទេសថៃ ដាក់ចោលនៅច្រករបៀងចំការគ

http://www.cen.com.kh/ March 25, 2020

បន្ទាយមានជ័យ ៖ ពលកជាង៩០នាក់ ត្រូវមេខ្យល់ដឹកតាមរថយន្តពីប្រទេសថៃមក ទម្លាក់ចោលក្នុងភូមិ ទព័សៀម ស្រុកតាបប្រាយ៉ា (ថៃ) ទល់មុខច្ររបៀងចំការគ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ។ លោកមេភូមិចំការគរហែម សុផាន់ មានប្រសាសន៍ថា កម្លាំងជួរមុខ បានឃើញពលករខ្មែរ ប្រមាណ៩០នាក់ ដើរកាត់ព្រៃមាន ស្ពាយប្រដាប់ប្រដាសំពីងសំពោង ក៏ប្រមូលពួកគាត់មិនឲ្យដើរ ចូលមកក្នុងភូមិដោយ សុំអន្តរាគមន៍ពីអាជ្ញាធរ ដឹកពួគាត់មកមណ្ឌលសំចត នៅក្រុងប៉ោយប៉ែត ធ្វើការណែនាំ និងត្រូតពិនិត្យរបស់គ្រូរពេទ្យសិន។

ក្នុងឱកាសជួបពលករ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ ណែនាំផ្សព្វផ្សាយវិធាន ការទប់ស្កាត់កូវីដ១៩ ជាមួយពលករចំនួនសរុប៩២នាក់ នៅមណ្ឌលសំចត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃដដែល ដែលអាជ្ញាធរថៃ បញ្ជូនមកដល់ព្រំដែន ហើយអាជ្ញាខេត្តបន្ទាយមានជ័យ បានសហការសម្រប សម្រួល បានយកចេញមកកម្ពុជា។ លោកស្រីសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ពលករយើងទាំងអស់នៅ ប្រទេសថៃ កុំចាញ់បោកមេខ្យល់ ដែលថាអាចនាំចូលឆ្លងដែន មកប្រទេសកម្ពុជាយើងដូច ជាតាមច្រករបៀង ច្រកតំបន់ជាដើមបាន ។ លោកស្រីបន្ថែមថា៖ សូមបងប្អូនប្រជាពលរដ្ឋ សូមផ្តាំផ្ញើប្រាប់បន្តទៅ បងប្អូនសាច់ញាត នៅក្នុងប្រទេសថៃ កុំឲ្យបន្តជឿ និងចាញ់បោកមេខ្យល់ទៀត នាំឲ្យប៉ះ ពាល់សុខភាពខាតបង់ប្រាក់ជាដើម ។ ហើយ សូមរក្សាការស់នៅនិងធ្វើការនៅក្នុងប្រទេស ថៃស្តាប់តាមការណែនាំ របស់អាជ្ញាធរថៃសិន ដើម្បីចូលរួមទប់ស្កាត់ការរីករាល់ដាលជំងឺកូវីដ១៩ និងសុខភាព សុវត្ថិភាពខ្លួន ។

ក្រោយពីការអប់រំ និងសាកសួរបងប្អូនពលករ ថា ពួកគាត់មកត្រូវបានមេខ្យល់ យកលុយប្រមាណ ៥០០បាត ទៅ១៥០០បាត ដោយអះអាងថា នឹងដឹកតាមរថយន្តមកដល់កម្ពុជា តែត្រូវគេដាក់ចោលទៅវិញ ។ បើទោះមានការប្រកាសជូនដំណឹងយ៉ាងច្បាស់ហើយ ពីអាជ្ញាធរថៃ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បិទច្រក១៤ថ្ងៃ ព្រំដែនទាំងអស់ ជាមួយកម្ពុជាក៏ដោយ ៕ដោយ៖បញ្ញាស័ក្តិ

website_news/2020260304.txt · Last modified: 2020/03/26 15:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki