website_news:2020260307

សម្តេច ស ខេង៖ យើងនៅតែបន្តទទួលពលករខ្មែរពីថៃ តែត្រូវបន្តត្រួតពិនិត្យសុខភាពដ៏តឹងរឹង ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគ COVID-19

http://www.freshnewsasia.com/ 2020-03-25

(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានអះអាងថា យើងនៅតែបន្តស្វាគមន៍ទទួល ពលករខ្មែរនៅប្រទេសថៃ ដែលបានត្រឡប់មកកម្ពុជាវិញ ហើយត្រូវត្រួតពិនិត្យសុខភាព ឲ្យបានតឹងរឹងដោយធ្វើការវាស់កម្តៅចែកម៉ាសជូនគាត់ ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគ COVID-19 ដល់កម្ពុជា។ នៅក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរខេត្ត និងនគរបាលអន្តប្រវេសន៍ខេត្តប៉ៃលិន និងខេត្តបាត់ដំបង សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគ COVID-19 ដល់កម្ពុជា តាមរយៈពលករខ្មែរឆ្លងដែនពីប្រទេសថៃមកកម្ពុជា ជាបន្តបន្ទាប់ទៀតនេះ អាជ្ញាធរខេត្ត និងនគរបាលអន្តោប្រវេសន៍ខេត្ត នគរបាលវរការពារព្រំដែនគោកទាំងពីរ ត្រូវយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងទៅនឹងជំងឺនេះព្រោះឆ្លងសាហាវណាស់ ដោយបច្ចុប្បន្នបានឆ្លងចំនួន១៧០ប្រទេស លើពិភពលោកហើយ។សម្តេចបានបន្តថា «ដោយសារតែប្រទេសថៃ បានឆ្លងមេរោគ COVID-19 កើនឡើងដោយគំហុកនោះ ប្រជាពលរដ្ឋខ្មែរយើងគាត់មានការ ភ័យខ្លាចក៏បានវិលត្រឡប់មកផ្ទះសំបែង នៅស្រុកវិញស្រប ពេលជិតដល់ថ្ងៃបុណ្យចូលខ្មែរផង អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវទទួលគាត់ដោយទន់ភ្លន់ និងកត់យកអត្តសញ្ញាណរបស់ពួកគាត់ផង ដើម្បីងាយស្រួលតាមដានចុះអប់រំ គាត់នៅតាមមូលដ្ឋានខ្នងផ្ទះផ្ទាល់ ឲ្យគាត់យល់និងផ្សព្វផ្សាយតាមេក្រូជាប្រចាំនៅក្នុងមូលដ្ឋាន បានជ្រាបច្បាស់បានយល់ងាយស្រួលទប់ស្កាត់ការរីរាលដាលនៃការឆ្លងឆ្លងមេរោគនេះ»។

សម្តេចបានរំលឹកផងដែរថា «ថ្ងៃស្អែកនេះជាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ យើងរង់ចាំមើលថៃបានកំណត់យកជាថ្ងៃប្រកាសអាសន្នផងនោះ ទើបពលរដ្ឋខ្មែរនាំសម្រុកចូលមកស្រុកខ្លួនវិញតាមច្រកព្រំដែននៃខេត្តទាំងពីរ»។ក្នុងឱកាសសំណេះសំណាលនោះ សម្តេចក្រឡាហោម ស ខេង ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់រដ្ឋបាលស្រុក និងអង្គភាពនានានៅក្នុងខេត្តទាំងពីរសម្រាប់ការ ចំណាយផ្គត់ផ្គង់ផ្សេងៗមានដូចខាងក្រោម៖

*ទី១៖ ឧបត្ថម្ភជូនរដ្ឋបាលស្រុកភ្នំព្រឹក ស្រុកសំពៅលូន ស្រុកកំរៀង និងស្រុកសំឡូត ក្នុងមួយស្រុកៗទទួលបានថវិកាចំនួន ២លានរៀល

*ទី២៖ ឧបត្ថម្ភជូនអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ស្រុកសំពៅលូន ស្រុកកំរៀង និងស្រុកសំឡូត ក្នុងមួយអធិការដ្ឋានចំនួន ២លានរៀល

*ទី៣៖ ឧបត្ថម្ភជូននគរបាលវរៈការពារព្រំដែនគោកលេខ៨១៧, លេខ៨១៩, លេខ៨២៣ និងលេខ៨១០ ក្នុងមួយវរៈចំនួន ២លានរៀល

*ទី៤៖ឧបត្ថម្ភជូនច្រកទ្វារព្រំដែនអន្តរជាតិភ្នំដីនិងច្រកព្រំដែនអន្តរជាតិដូងក្នុងមួយច្រកៗចំនួន៤លានរៀល

*ទី៥៖ ឧបត្ថម្ភជូនក្រុមចត្តាឡីស័កច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី និងច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងមួយច្រកទទួលបាន ២លានរៀល

*ទី៦៖ ឧបត្ថម្ភជូនមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ថវិកាចំនួន២លានរៀល

*ទី៧៖ ឧបត្ថម្ភជូនច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ថវិកាចំនួន៤លានរៀល

*ទី៨៖ ឧបត្ថម្ភជូនស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ថវិកាចំនួន២លានរៀល

*ទី៩៖ ឧបត្ថម្ភជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថប៉ៃលិន ថវិកាចំនួន២លានរៀល

*ទី១០៖ ឧបត្ថម្ភជូនតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន ថវិកាចំនួន២លានរៀល

*ទី១១៖ ឧបត្ថម្ភជូនវរៈការពារព្រំដែនគោកលេខ៨២១ ថវិកាចំនួន២លានរៀល

*ទី១២៖ ឧបត្ថម្ភជូនយោធាវរៈការពារព្រំដែនលេខ១ ថវិកាចំនួន២លានរៀល

*ទី១៣៖ឧបត្ថម្ភម៉ាស់ជូនខេត្តបាត់ដំបងចំនួន៣.០០០ម៉ាស់ និងខេត្តប៉ៃលិនចំនួន២.០០០ម៉ាស់ផងដែរ៕

website_news/2020260307.txt · Last modified: 2020/03/26 15:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki