website_news:2020260310

ពលករពលរដ្ឋខ្មែរវិលត្រឡប់មកកម្ពុជាទាំងអធ្រាត្រតាមអូរច្រករបៀង

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២០ ម៉ោង ០៨:៥៦ Kian Sokheak

រាជធានីភ្នំពេញ ៖ នៅអធ្រាត្រថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ឈានចូលថ្ងៃទី២៦ ខែមីនា វេលាម៉ោង០១និង០០នាទីយប់ មានពលករប្រជាពលរដ្ឋខ្មែរបានវិលត្រឡប់មកប្រទេសកម្ពុជាឆ្លងកាត់តាមអូរច្រករបៀង(ស្លាបឆ្វេង) របស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ខេត្តបាត់ដំបង ។ នេះបើយោងតាមផេក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។ កម្លាំងនគរបាលប៉ុស្តិ៍បាននាំពួកគាត់មកទីតាំងប៉ុស្តិ៍ ដើម្បីសួរនាំ និងសហការជាមួយមន្ត្រីចត្តាឡីស័កពិនិត្យសុខភាពរបស់ពួកគាត់ ដោយមិនមាននរណាម្នាក់មានឡើងកម្តៅខុសប្រក្រតីនោះទេ និងបានធ្វើការប្រគល់ទទួលប្រជាពលរដ្ឋខាងលើជូនទៅខាងចត្តាឡីស័ក ដើម្បីគ្រប់គ្រង និងអនុវត្តនីតិវិធីបន្ត ៕

website_news/2020260310.txt · Last modified: 2020/03/26 15:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki