website_news:2020260501

យោងតាមកាបំរភ្លឺពី លោក យ៉ង សម្បត្តិ នាយប៉ុស្តិ៍ ការពារព្រំដែនគោកលេខ ៨១៩ ច្រកស្វាយចេក (ហៅចាន់គីរី) បានអោយដឹងតាមទូរស័ព្ទនៅរសៀលនេះថា៖ ពុំមានការបើកច្រកអោយពលរដ្ឋចូលទៅទិញទំនិញនៅទឹកដីថៃនោះទេ

https://www.facebook.com/neakmeasnews/ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ជីវ័ន្ត គេហទំព័រនាគមាស

(ស្រុកកំរៀង)៖ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ យោងតាមកាបំរភ្លឺពី លោក យ៉ង សម្បត្តិ នាយប៉ុស្តិ៍ ការពារព្រំដែនគោក លេខ៨១៩ ច្រកស្វាយចេក(ហៅចាន់គីរី) ស្ថិតក្នុងភូមិឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង បានអោយដឹងតាមទូរស័ព្ទនៅរសៀលនេះថា៖ ច្រកខាងលើនោះ នៅជាប់ច្រកទ្វារអន្តរជាតិដូង ប្រមាណជា៣០០ម៉ែត្រ ហើយពុំមានការលួចបើកច្រកអោយពលរដ្ឋខ្មែរ ចូលទៅទិញទំនិញនៅទឹកដីថៃនោះទេ ដែលច្រករបៀងស្វាយចេក (ហៅចាន់គីរី)នេះ មានលោកវរសេនីយ៍ឯក ម៉ុង ស៊ី ដែលជាមេបញ្ជាការនគរបាលវរសេនាតូចកងការពារព្រំដែនគោកលេខ ៨១៩ លោកបានដាក់បទបញ្ជារឹតបន្តឹងអោយបិទច្រករបៀង អស់រយៈ១ខែជាងមកហើយដែរ ដោយយោងតាមគោលការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន (សម្តេចតេជោ) និងជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់់សម្តេចក្រឡាហោម អោយបិទច្រករបៀងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺវីរុសកូវីដ-១៩ ដែលកំពុងនឹងរាតត្បាតជាសកលទូទាំងពិភពលោក។

លោក យ៉ង សម្បត្តិ នាយប៉ុស្តិ៍ ច្រកស្វាយចេក(ហៅចាន់គីរី)បានបញ្ជាក់អោយដឹងតាមទូរស័ព្ទថា៖ ដូចដែលឃើញប្រជាពលរដ្ឋ នឹងបងប្អូនមិត្តអ្នកសារព័ត៌មានក្នុងស្រុក បានឃើញរូបភាព និងធ្វើការចុះផ្សាយកាលពីថ្ងៃទី២៤ ម្សិលមិញនេះ មិនម៉ែនជា ពលរដ្ឋខ្មែរ នាំគ្នាចូលទៅខាងដីថៃទេ ដូចអ្វីដែលមើលឃើញនោះ នោះគឺជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានភូមិឃុំ ធ្វើដំណើរចេញចូលទៅវិញទៅមកជាធម្មតាតែប៉ុណ្ណោះ។ អាស្រ័យហេតុនេះ ខ្ញុំបាទអនុសេនីយ៍ឯក យ៉ង សម្បត្តិ នាយប៉ុស្តិ៍ ការពារព្រំដែនគោកលេខ៨១៩ ប្រចាំច្រកស្វាយចេក (ហៅចាន់គីរី)

ស្ថិតក្នុងភូមិឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង សូមធ្វើការបកស្រាយ និង បដិសេធ ច្រានចោលទាំងស្រុង ចំពោះស្ថាប័ន សារព័ត៌មានក្នុងស្រុកមួយចំនួន ដែលបានធ្វើការចុះផ្សាយថ្មីៗនេះថា៖ ច្រកស្វាយចេក(ហៅចាន់គីរី) ស្ថិតក្នុងស្រុកកំរៀង ហ៊ានលួចបើកច្រករបៀងខ្លួន អោយពលរដ្ឋខ្មែរ សម្រុកចូលទៅទិញទំនិញខាងទឹកដីថៃ ភ្លូកទឹកភ្លូកដី នោះ វាមិនម៉ែនជាការពិតដូចនោះទេ នេះជាការភ័ណច្រឡំ។ បន្ទាប់ពីមានការបកស្រាយ លោកអនុសេនីយ៍ឯក យ៉ង សម្បតិ្ត សូមផ្ញើសារនេះ និងសូមគោរពជូនដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់រាជធានីខេត្ត នឹងសូមស្នើអោយបងប្អូនសារព័ត៌មានក្នុងស្រុក សូមមេត្តាកុំមានការយល់ច្រឡំបន្តទៀតអី។ លោកអនុសេនីយ៍ឯក យ៉ង សម្បត្តិ នាយប៉ុស្តិ៍ ច្រកស្វាយចេក(ហៅចាន់គីរី)បានបកស្រាយអោយសារព័ត៌មាន(គេហទំព័រ នាគមាស)នៅរសៀលដ៏ដែលថា៖ ច្រកចាន់គីរី ដែលលោកគ្រប់គ្រង មិនម៉ែនមានតែមន្ត្រីនគរបាលការពារព្រំដែនលេខ ៨១៩ នោះទេ គឺមានមន្ត្រីគ្រប់ស្ថាប័ន រួម និងមន្ត្រីចត្តាឡីស័កកម្ពុជា សហការគ្នា ឈរជើងនៅទីនោះ ដើម្បីរង់ចាំទទួលពលករចំណាកស្រុកវិលត្រលប់់មកស្រុកកំណើតវិញ និងធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន់ ដើម្បីបង្ការទប់ស្កាត់ជំងឺវីរុសកូវិដ-១៩ ខាចឆ្លង ចម្លងជំងឺទៅចូលសហគមន៍បន្តទៀត៕

website_news/2020260501.txt · Last modified: 2020/05/26 14:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki