website_news:2020260504

អង្គភាពការពារកុមារ មមាញឹកក្នុងការប្រឆាំងការជួញដូរ ទៅលើអនីតិជន នៅតាមបារ

https://www.cen.com.kh/archives/ May 25, 2020

ភ្នំពេញ៖ អង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយនគរបាលជាតិកម្ពុជា បានធ្វើការផ្សព្វផ្សាយ ដល់លើសពី៤០បារ និងកាហ្វេ នៅក្នុងរាជធានីភ្នំពេញ។ នេះបើតាមការផ្សាយព័ត៌មានលើហ្វេសប៊ុកផ្លូវការរបស់ អង្គភាពការពារកុមារនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ។ CPU បានលើកឡើងថា គោលដៅនៃការផ្សព្វផ្សាយនេះ គឺដើម្បីរំលឹកម្ចាស់បារ អំពីច្បាប់នៅក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធជាមួយនឹងការទទួលយក បុគ្គលិកក្រោមអាយុនៅក្នុងបារ។ ប្រទេសកម្ពុជាមានច្បាប់តឹងរ៉ឹង ក្នុងការប្រឆាំងការជួញដូរអនីតិជន ហើយក្នុងគ្រាលំបាកទៅលើសេដ្ឋកិច្ច បង្កដោយ COVID-19 យើងជឿជាក់ថា នេះជាពេលវេលាដ៏ល្អ ដើម្បីធ្វើការផ្សព្វផ្សាយនេះ និងរំលឹកអំពីទោស ដែលមានប្រសិនបើមានអំពើចុសច្បាប់កើតឡើង។ នគរបាលជាតិកម្ពុជា និង CPU នឹងបន្តធ្វើការត្រួតពិនិត្យនៅតាមបារ ដើម្បីធ្វើឲ្យប្រាកដថា មិនឲ្យមានការជួញដូរ ទៅលើអនីតិជន អាចកើតឡើងបាន។ គ្រប់បារ ដែលយើងបានធ្វើទស្សនកិច្ច បានគាំទ្រដល់គោលការណ៍របស់យើង និងមិនមានប្រព្រឹត្តអំពើខុសច្បាប់ឡើយ៕ ដោយ៖កូឡាប

website_news/2020260504.txt · Last modified: 2020/05/26 14:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki