website_news:2020260601

គ ខ ប ជ ខេត្តសៀមរាប បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលជំនាញស្តីពី "ការស៊ើបអង្កេតបទល្មើសផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត"

https://www.facebook.com/deputygovernoryousophear/ 25-06-2020

ខេត្តសៀមរាប ៖ នៅថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០២០ ឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការរងនគរបាលខេត្តនិងជាអនុប្រធានលេខាធិការដ្ឋាន គ ខ ប ជ ខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលជំនាញស្តីពី “ការស៊ើប អង្កេតបទល្មើសផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ិនធឺណិត” ដែលរៀបចំដោយអង្គការសកម្មភាពដើម្បីកុមារ (APLE) សហការជាមួយនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅសណ្ឋាគារអង្គរ ខេត្តសៀមរាប។

វគ្គបណ្តុះបណ្តាលនេះ បានផ្តល់ជូនដល់នគរបាលជំនាញមកពីនាយកដ្ឋាន និងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានី ខេត្ត ចំនួន5 រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង ដើម្បីបង្កើនចំណេះដឹង និងបំប៉នជំនាញឆ្លើយតបបទល្មើសផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ិនធឺណិត ដល់មន្រ្តីជំនាញ សម្រាប់យកទៅអនុវត្តការងារអោយកាន់តែទទួលបានប្រសិទ្ធិភាពខ្ពស់។

website_news/2020260601.txt · Last modified: 2020/06/26 14:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki