website_news:2020260605

នគរបាល បង្រ្កាបទីតាំង បង្កប់ សេវាផ្លូវភេទ ជ្រកក្រោមផ្លាកម៉ាស្សាកោសជប់

https://cambodiapolice.com/policekh/ 10:36 pm 25 មិថុនា 2020

កំពង់ស្ពឺ៖ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៦នឹង៣០នាទី កំលាំង ជំនាញការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំដោយលោកស្រីវរ សេនីយ៍ទោ មួន មល្លិកា នាយការិយាល័យ បានឆ្មក់ចូលបង្រ្កាបទីតាំង បង្កប់ សេវាផ្លូវភេទ ជ្រកក្រោមផ្លាកម៉ាស្សាកោសជប់ ស្ថិតក្នុងភូមិកាយៀវ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

កិច្ចប្រតិបត្ដិការកម្លាំងជំនាញឃាត់ខ្លួនម្ចាស់បើកទីតាំងម្នាក់មានឈ្មោះ ឈួន ប៊ុនថន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបើកម៉ាស្សាកោសជប់។ លោកស្រី មួន មល្លិកា បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន លោកស្រីបានគោរពស្នើសុំគោលការណ៍ដឹកនាំពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានការឯកភាពពីលោកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញាអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ដើម្បីប្រតិបត្ដិការរំដោះនារីរងគ្រោះដោយ សារការចាញ់កលល្បិចលួងលោមពីថៅកែអោយរកស៊ីទទួលសេវាផ្លូវភេទផង និងឲ្យធ្វើជាអ្នកម៉ា ស្សាកោសជប់។

បច្ចុប្បន្នម្ចាស់ទីតាំងបង្កប់ សេវា ផ្លូវភេទ ត្រូវបានជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺចាត់ការនីតិវិធីបន្ដ រីឯនារីរងគ្រោះបាន បញ្ជូនទៅជំនាញជួយដល់ស្រ្ដី ងាយរងគ្រោះ៕

website_news/2020260605.txt · Last modified: 2020/06/26 14:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki