website_news:2020260606

គ.ខ.ប.ជ ខេត្តសៀមរាប បានចូលរួមក្នុងសិក្ខាសាលាស្តីពី “ នីតិវិធី មន្រ្តីនគរបាលយុត្តិធម៌បែបកុមារមេត្រី

https://www.facebook.com/deputygovernoryousophear/ 26-06-2020

នៅថ្ងៃទី២៤-២៥ ខែមិថុនា ឆ្នាំ២០២០ ឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការរងនគរបាលខេត្តនិងជាអនុប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី “ នីតិវិធី មន្រ្តីនគរបាលយុត្តិធម៌បែបកុមារមេត្រី ” ដល់នគរបាលយុត្តិធម៌ថ្នាក់ក្រោមជាតិ ចំនួន ៤០នាក់ ។ សិក្ខាសាលានេះ រៀបចំដោយអង្គការ សម្ពន្ធសិទ្ធិកុមារកម្ពុជា (ស.ស.ក) សហការជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា ដែលមានចូលរួមគាំទ្រពីអង្គការភ្លែនអន្តរជាតិ និងអង្គការដៃគូមួយចំនួនទៀតផងដែរ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ វគ្គបណ្តុះបណ្តាលនេះ បានផ្តល់ជូនដល់នគរបាលជំនាញក្នុងការអភិវឌ្ឍន៍សមត្ថភាពបន្ថែម លើការពារ គោរពនិងបំពេញសិទ្ធិដោយអនុលោមតាមគោលការណ៍នីតិវិធីមន្រ្តីនគរបាលយុត្តិធម៌បែបកុមារមេត្រី។

website_news/2020260606.txt · Last modified: 2020/06/26 14:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki