website_news:2020260608

ពលករខ្មែរជួបការលំបាកជាង ៧០គ្រួសារធ្វើការនៅប្រទេសថៃ ដែលទទួលរងគ្រោះដោយអគ្គីភ័យឆេះកន្លែងស្នាក់នៅ បានទទួលការយកចិត្តទុក្ខដាក់ និងទទួលបានអំណោយពីស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ

https://www.facebook.com/tvkchannel7/ 25-06-2020

បន្ទាប់ទទួលបានដំណឹងថា៖ មានពលករខ្មែរជាង ៧០គ្រួសារជួបការលំបាកខ្វះខាត នៅថ្ងៃព្រហស្បតិ៍ទី២៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានដឹកនាំមន្ត្រីស្ថានទូត ដោយសហការជាមួយប៉ុស្តិ៍ប៉ូលីសម៉ាក់កាសាន់ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ រួមមាន អង្ករ ត្រីខ មីកញ្ចប់ ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ និង ម៉ាស់ការពារជំងឺកូវីដ-១៩ យកទៅផ្តល់ជូនបងប្អូនពលករខ្មែរប្រមាណជាង ៧០គ្រួសារ នៅក្នុងការដ្ឋានសំណង់របស់ក្រុមហ៊ុនរីថា(Ritta)នាបរិវេណផ្លូវលំចតុធិត២ សង្កាត់បាងកាពិ ខណ្ឌហួយខ្វាង ទីក្រុងបាងកក ដែលកំពុងជួបទុក្ខលំបាកដោយសារងគ្រោះដោយគ្រោះអគ្គីភ័យឆាបឆេះកន្លែងស្នាក់នៅកាលពីល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ។

website_news/2020260608.txt · Last modified: 2020/06/26 14:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki