website_news:2020260609

រដ្ឋមន្រ្តីការបរទេសអាមេរិកនិយាយថា កូវីដ ១៩ បណ្តាលឲ្យមានការកើនឡើងនូវការជួញដូរមនុស្ស

https://www.information.gov.kh/ ថ្ងៃទី 26 ខែ មិថុនា ឆ្នាំ 2020 វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក លោកម៉ែក ប៉ុមប៉េអូ បាននិយាយព្រមាននៅថ្ងៃព្រហស្បតិ៍នេះ ថា អស្ថេរភាពដែលបង្កឡើងដោយការរាលដាលរបស់កូវីដ ១៩ កំពុងបង្កលទ្ធភាពឲ្យការជួញដូរមនុស្សកាន់តែមានសកម្មភាពខ្លាំងឡើង ។ លោករដ្ឋមន្រ្តីការបរទេសអាមេរិក បាននិយាយទៀតថា សហរដ្ឋអាមេរិក បានបញ្ជូលក្នុងបញ្ជីប្រទេសដែលមានការជួញដូរមនុស្សកាន់តែច្រើនឡើង ដែលរួមមានប្រទេសអាហ្វកានីស្ថាន អាល់ហ្សេរី ឡេសូតូ និងនីការ៉ាហ្កា ។ លោករដ្ឋមន្រ្តីការបរទេសអាមេរិកបានបង្ហាញពីរបាយការណ៍ស្តីពីស្ថានភាពជួញដូរមនុស្ស ដោយបញ្ជាក់ថា “ផលវិបាកបង្កឡើងដោយកូវីដ១៩ ទាមទារឲ្យភាគីពាក់ព័ន្ធទាំងអស់ រួមគ្នា ក្នុងការប្រឆំាងនឹងការជួញដូរមនុស្ស” ។ ប្រភព ឆាណែលញីវអេស៊ីយ៉ា (២៦.០៦.២០)

website_news/2020260609.txt · Last modified: 2020/06/26 14:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki