website_news:2020260610

ពលករខ្មែរឆ្លងដែនខុសច្បាប់ មកតាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក ប៉ោយប៉ែត

https://www.cen.com.kh/archives/ June 26, 2020

ព្រំដែន-បន្ទាយមានជ័យ៖ មន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ បានទទួលពលករខ្មែរ ឆ្លងដែនខុសច្បាប់ ពីអាជ្ញាធរថៃ ចំនួន ១១នាក់ និងពលរដ្ឋថៃត្រូវបញ្ជូនចាកចេញទៅវិញមានចំនួន១នាក់។ កម្លាំងនគរបាលប៉ុស្តិ៍ ធ្វើការអប់រំណែនាំ បន្ទាប់មកប្រគល់ជូនក្រុមការងារ ទទួលពលករមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីធ្វើការបន្ត។

សូមបញ្ជាក់ថា មន្ត្រីនៃមជ្ឈមណ្ឌលរដ្ឋបាលកូវីដ-១៩ ដែលទទួលបន្ទុកផ្នែកសន្តិសុខ បានសម្រេចដាក់ប្រទេសថៃ នៅក្នុងក្រឹត្យគ្រាអាសន្នបន្ទាន់ សម្រាប់រយៈពេលមួយខែទៀត បន្ទាប់ពីការផុតកំណត់នៅចុងខែមិថុនា ឆ្នាំ២០២០ គឺក៏បន្តបិទច្រកទ្វារព្រំដែន (សម្រាប់ពលរដ្ឋ អ្នកដំណើរនិងភ្ញៀវទេសចរ ) ប៉ុន្តែ ចំពោះអ្នកជំងឺសង្គ្រោះបន្ទាន់ និងរថយន្តដឹកទំនិញធន់ធំ ដំណើរការជាធម្មតា ៕

website_news/2020260610.txt · Last modified: 2020/06/26 15:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki