website_news:2020260801

សមត្ថកិច្ចថៃសម្រុកចាប់ទំនិញ និងពលករជាបន្តបន្ទាប់

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២០ ម៉ោង ១៦:០២ ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ សមត្ថកិច្ចនិងមន្ត្រីជំនាញថៃបានធ្វើការចាប់ទំនិញខ្មែរនៅម្តុំផ្សាររុងក្លឿ ក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ និងពលករខ្មែរជាបន្តបន្ទាប់ចោទថាឆ្លងព្រំដែនពីកម្ពុជា ។ ទំនិញជាច្រើនមុខរួមមានខោអាវកីឡា, កម្រាល, ភួយ កាបូបស្ត្រី និងទំនិញប្រែនៗមួយចំនួនទៀតត្រូវបានភាគីថៃចាប់ម្តុំផ្សាររុងក្លឿ ស្រុកអារញ្ញ កាលពីថ្ងៃទី២២ និង២៣ សីហា២០២០ ដោយចោទថាជាទំនិញរំលោភកម្មសិទ្ធបញ្ញា និងលួចនាំចូលតាមច្រករបៀង។

ដោយឡែកកាលពីថ្ងៃទី២៤ សីហា ឆ្នាំ២០២០ ពលករខ្មែរចំនួន៨នាក់(ប្រុស៥នាក់ និងកុមារម្នាក់) ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួននៅក្នុងស្រុកវ៉ាត់ថាណាណាក់ខន ខណៈពួកគេកំពុងជិៈរថយន្ត១គ្រឿង ក្រោយឆ្លងព្រំដែនចេញពីកម្ពុជាតាមច្រករបៀង។ បើទោះជាប៉ុន្មានខែចុងក្រោយនេះ ថៃបានបិទព្រំដែននិងដាក់ប្រទេសក្នុងគ្រាអាសន្នព្រោះតែមេរោគកូវីដ១៩ក្តី ប៉ុន្តែច្រករបៀងមួយចំនួនក្នុងខេត្តបន្ទាយមានជ័យនៅតែមានបទល្មើសឆ្លងដែនខុសច្បាប់ទៅដីថៃ ហើយភាគីថៃធ្វើកាបង្ក្រាបនិងចាប់បានជាបន្តបន្ទាប់ដូចករណីខាងលើជាដើម៕ (កែសម្រួលដោយ ៖ ធីតា)

website_news/2020260801.txt · Last modified: 2020/08/26 12:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki