website_news:2020260802

បុរស៣នាក់ឆ្លងដែនកាប់ឈើក្រញូងសមត្ថកិច្ចថៃចាប់ដាក់ទោសចំនួន២ឆ្នាំ ទើបដោះលែងប្រគល់ឱ្យភាគីកម្ពុជា

http://nokorwatnews.com/ 25-08-2020

ខេត្តឧត្ដរមានជ័យ៖ ពលករ៣នាក់ លបលួចឆ្លងដែនដោយខុសច្បាប់ កាប់ឈើក្រញូងត្រូវមត្ថកិច្ចថៃចាប់យកទៅផ្ដន្ទាទោសតាមច្បាប់ប្រទេសថៃ រួចផុតទោសត្រូវបានសមត្ថកិច្ចថៃយកមកប្រគល់អោយភាគគីកម្ពុជាវិញ នៅវេលាម៉ោង១៦ៈ៣០នាទីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០តាមច្រកទ្វាអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ សមត្ថកិច្ចបានអោយដឹងថា អាជ្ញាធរថៃបានបញ្ជូនប្រជាពលរដ្ឋខ្មែរ៣ នាក់ តាមច្រកអន្តរជាតិជាំ ដែលមានឈ្មោះដូចខាងក្រោម។

ទី១៖ឈ្មោះ កែវ សុគៀន ភេទប្រុសអាយុ ៣៣ ឆ្នាំរស់នៅភូមិបឹងបេង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ទី២៖ឈ្មោះ យឹម ភិន ភេទប្រុសអាយុ ៤៧ ឆ្នាំរស់នៅភូមិត្រាំចាន ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ទី៣៖ឈ្មោះ កុល ឡា ភេទប្រុសអាយុ ២៥ឆ្នាំរស់នៅភូមិត្រាំចាន ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។អ្នកទាំងបីចាប់ខ្លួនថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ បទឆ្លងដែនកាប់ឈើគ្រញូង ចូលតាមច្រកត្រពាំងបី ស្រុកត្រពាំងប្រាសាទ ជាប់ពន្ធនាគា នៅស្រុកខាន់ថាឡាក់ខេត្តស៊ីសាកេតប្រទេសថៃ។ ក្រោយសមត្ថកិច្ចច្រកទ្វាអន្តរជាតិជាំ ធ្វើការអប់រំរួចអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួន៕

website_news/2020260802.txt · Last modified: 2020/08/26 12:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki