website_news:2020260806

ថៃ ចាប់បញ្ជូនពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ ចំនួន ០៤នាក់ ឲ្យមកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ចាំយាម ខេត្តកោះកុង

https://www.facebook.com/GDIOfficial 20-08-2020

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៦និង០០នាទី ខាងភាគីថៃ ចាប់បញ្ជូនពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ ចំនួន ០៤នាក់ ឲ្យមកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ចាំយាម ខេត្តកោះកុង។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង ០៤នាក់នេះ មាន ១-ឈ្មោះ វង្ស សៀន ភេទ ប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង, ២-ឈ្មោះ ភី សុភាព ភេទ ប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិឬស្សីជុក ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង, ៣-ឈ្មោះ ពេជ នឿន ភេទ ប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិព្រះម្លូ ឃុំព្រៃស្រឡឹក ស្រុកពារាំង ខេត្តព្រៃវែង និង៤-ឈ្មោះ សួង ចាន់ណារ៉ា ភេទស្រី អាយុ ៤២ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេ្តកោះកុង។ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការសាកសួរ អប់រំ ណែនាំរួចប្រគល់ជូនមន្រ្តីចត្តាឡីស័ក ប្រចាំការមាត់ច្រក ដើម្បីអនុវត្តនិតិវិធី នូវវិធានការរបស់ក្រសួងសុខាភិបាល៕

website_news/2020260806.txt · Last modified: 2020/08/26 12:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki