website_news:2020270101

គជបជ ប្រជុំ ពិភាក្សា ស្តីពី ការពង្រឹងកិច្ចសហការ ជាមួយ អង្គការដៃគូ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

https://www.dap-news.com/national/ BySS107 Posted on January 27, 2020

ភ្នំពេញ៖គណៈកម្មាធិការ ជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជបជ) នៅថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២០ នៅភោជនីយដ្ឋានទន្លេបាសាក់២ បានបើកកិច្ចប្រជុំ ពិភាក្សា ស្តីពី ការពង្រឹងកិច្ចសហការ រវាងគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអង្គការដៃគូក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងពិធីប្រគល់លិខិតថ្លែងអំណរគុណ ដែលប្រព្រឹត្តិឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកស្រី ជូ ប៊នអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ (គជបជ) ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មាន ឧត្តមសេនីយ៍ឯក វេជ្ជ ប៉ុណ្ណ សំខាន់ ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន(គជបជ) និងអង្គការដៃគូ ក្នុងការប្រយុទ្ធប្រ ឆាំងអំពើជួញដូរមនុស្ស និងវិស័យឯកជន ជាច្រើនរូប៕

website_news/2020270101.txt · Last modified: 2020/01/27 14:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki