website_news:2020270104

ពលករខ្មែរម្នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

https://www.facebook.com/LabourOfficial/ 27-01-2020

ប្រភពពីខេត្តរ៉ាក់យ៉ង ប្រទេសថៃកាលពីថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២០ម្សិលមិញនេះ បានអោយដឹងថាមានករណីបុរសពលករខ្មែរ ម្នាក់ ឈ្មោះ ភាន់ ភេទប្រុស ២៧ឆ្នាំ បានលង់ទឹកស្លាប់បាត់បង់ជីវិត ដោយសារជនរងគ្រោះហែលទឹកទៅដាក់ម៉ងនៅក្នុងបឹងណងប៉ាឡៃ ស្ថិតនៅក្នុងភូមិ៣ សង្កាត់ប៉ុកដែង ស្រុកប៉ុកដែង ខេត្តរ៉ាក់យ៉ង ប្រទេសថៃ ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង ០៤ល្ងាច ថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២០ ប៉ុន្តែសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញជើងទឹកថៃរាវរកឃើញនៅថ្ងៃអាទិត្យ ទី២៦ ខែមករាឆ្នាំ២០២០។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនយកទៅធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យប៉ុកដែងរ៉ាក់យ៉ង មុនប្រគល់ជូនសាច់ញាតិអោយយកទៅធ្វើបុណ្យតាមប្រពៃណី។

website_news/2020270104.txt · Last modified: 2020/01/27 14:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki