website_news:2020270305

ប្រមូលសំណាកពលករមកពីប្រទេសថៃជាង១០០នាក់ទៅពិនិត្យឃើញអវិជ្ជមាន

http://www.rasmeinews.com/ March 26, 2020, 7:49 PM

ដោយះគ្រញូង/បាត់ដំបង៖ ពលករខ្មែរជាង១០០នាក់ ដែលទើបវិលត្រឡប់ពីប្រទេសថៃមកស្រុកកំណើតហើយស្ម័គ្រចិត្តទៅរស់នៅប្រមូលផ្តុំ ត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រគឺលទ្ធផលអវិជ្ជមានទាំងអស់។ ដោយឡែកនៅក្នុងខេត្តបាត់ដំបងក៏មានអ្នកផ្ទុកនូវមេរោគប្រភេទcovit19សរុបចំនួន៨នាក់។ប៉ុន្តែថ្មីៗនេះត្រូវបានក្រុមគ្រូពេទ្យជំនាញជួយព្យាបាលឱ្យជាសះស្បើយចំនួន២នាក់។ដូច្នេះនៅសល់តែ៦នាក់ទៀតដែលកំពុងសម្រាកព្យាបាលបន្តនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ។

លោក ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺcovit19 ព្រមទាំងអនុប្រធាន និងសមាជិកបានចុះពិនិត្យទីតាំងសម្រាប់ដាក់អ្នកផ្ទុកនិងទីតាំងសម្រាប់ពិគ្រោះនិងពិនិត្យដោយយកវិទ្យាល័យមុនីវង្សមាន៣០បន្ទប់និងសណ្ឋាគារផាកនិងស្ព្រីងផាកមាន១៥០បន្ទប់ ។

នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានបញ្ជាក់តាមរយៈទូរស័ព្ទថាកន្លងមកនៅទូទាំងខេត្តគឺមានអ្នកផ្ទុកមេរោគកូវីដ១៩សរុប៨នាក់តែប៉ុណ្ណោះ។បច្ចុប្បន្នមាន២ នាក់ បានជាសះស្បើយហើយបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញហើយ។ លោកប្រធានមន្ទីរក៏បានផ្ដាំផ្ញើតាមរយៈសារព័ត៌មានថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់កុំដាក់ការសង្ស័យទៅលើជំងឺកូវីដ១៩ ទាំងស្រុងពេកនៅពេលដែលមានជំងឺឈឺថ្កាត់អ្វីមួយត្រូវទៅទៅពិគ្រោះយោបល់និងពិនិត្យ ព្យាបាលនូវជំងឺ ដែល យើង ឈឺ នោះ សិន ព្រោះ ជួនកាល វា មិន មែន ជា រោគសញ្ញា ឆ្លង៕S/

website_news/2020270305.txt · Last modified: 2020/03/27 13:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki