website_news:2020270306

អាជ្ញាធរថា៖ការគ្រប់គ្រង់បានហ្មត់ចត់រួចហើយលើពលករនិងពលរដ្ឋពីការបង្ការមេរោគកូវីត១៩

http://www.rasmeinews.com/ March 26, 2020, 7:44 PM

ដោយ៖ភ្នំស្វាយ/បន្ទាយមានជ័យ៖ អាជ្ញាធរដែនដី និងមន្ត្រីមានសមត្ថកិច្ចថា ការគ្រប់គ្រង់ត្រួតពិនិត្យបានហ្មត់ចត់ហើយលើពលករនិងពលរដ្ឋពីការបង្ការការរីករាលដាលមេរោគកូវីត១៩ ។ លោក អ៊ុ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មការរខេត្តបង្ការទប់ស្កាត់ការរីករាលដាលមេរោគកូវីត១៩ ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៦ខែមីនា ឆ្នាំ២០២០។ លោកបានជម្រាបជូនគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃនិងជាប្រធានគណកម្មការនេះថ្នាក់ជាតិដឹកនាំដោយសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៦ ខែមីនាឆ្នាំ២០២០។ ខណៈចុះសួរសុខទុក្ខមន្ត្រីអាជ្ញាធរកងកម្លាំងតាមបណ្តោយព្រំដែនកម្ពុជាថៃក្នុងខេត្តបន្ទាយមានជ័យដែលធ្វើក្នុងនៅស្នាក់ការនគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ លោកអ៊ុ រាត្រី បានបន្តថា៖ក្នុងខេត្តនេះមានពលករខ្មែរពិសេសពលករដែលធ្វើការនៅប្រទេសថៃបង្ខំចិត្តខ្លួនឯងវិលត្រឡប់មកស្រុកកំណើតវិញ។ខណៈពេលការផ្ទុះឡើងនិងរីករាលជាសាកលក្នុងនិងក្រៅប្រទេសនិងការបិទព្រំដែន។ លោកបានបន្តថា៖គិតត្រឹមថ្ងៃទី២៥ ខែមីនាក្នុងខេត្តបន្ទាយមានជ័យបានទួលពលករខ្មែរត្រឡប់ពីថៃចំនួន៩.២៩៦នាក់ /ស្រី៤.៥៥៣នាក់ ។

ក្នុងនោះមន្ត្រីអាជ្ញាធរដែនដីមន្ត្រីនគរបាលអន្តោប្រវេសន៍កងកម្លាំងមន្ត្រីចត្តាឡីស័កមន្ត្រីសុខាភិបាលនិងគ្រូពេទ្យបានចុះស្រង់ទិន្ន័យគ្រប់គ្រង ត្រួតពិនិត្យតាមដានសុខភាពបាញ់កំដៅក្នុងខ្លួនរកការចម្លងមេរោគកូវីត១៩បានចំនួន៥.៣៤៣នាក់។ នៅសល់ពីនោះមន្ត្រីបាននឹងសកម្មចុះធ្វើការងារបន្តមានសមត្ថកិច្ចរាជរដ្ឋាភិបាលកម្ពជាតាម រយៈគណៈកម្មការណែនាំឱ្យបង្កើនការគ្រប់គ្រង់ត្រួតពិនិត្យហ្មត់ចត់លើពលករ និងពលរដ្ឋ ដើម្បីបង្ការការពារការរីករាលដាលមេរោគកូវីត១៩ ។

សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការនេះថ្នាក់ជាតិមានប្រសាសន៍ថ្លែងអំណរគុណនិងលើកទឹកចិត្តដល់មន្ត្រីអាជ្ញាធរកងកម្លាំងមន្ត្រីសុខាភិបាល និងគ្រូពេទ្យដែលបានខិតខំទ្រោលការងារសន្តិសុខសណ្តាប់ធ្នាប់ សេដ្ឋកិច្ចសង្គម ។ ចុងក្រោយនេះ លើការងារគ្រប់គ្រង់ ត្រួតពិនិត្យ ថែទាំសុខភាពពលរដ្ឋនិងពិសេសពលករក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត១៩ ។ ក្នុងនោះ ពលករខ្មែរត្រឡប់ពីធ្វើការនៅប្រទេសថៃ ដែលវិលត្រឡប់មកកម្ពុជាវិញ មាន៣៥.០០០នាក់ ហើយត្រឹមថ្ងៃទី២៥ ខែមីនា។ រំពឹងថា នឹងមានពលករវិលមកបន្ថែមទៀតក្រោយបិទព្រំដែននេះ ព្រោះជំងឺកូវីត១៩បាននឹងរាល់ដាលខ្លាំងនៅប្រទេសថៃ និងម្យ៉ាងកន្លែងធ្វើការរបស់ពលករខ្មែរយើងនៅទីនោះ ក៏ត្រូវបានបិទ។

នាឱកាសនោះខុទ្ទកាល័យសម្តេចក្រឡាហោមបានរៀបចំថវិកាសម្ភារនិងគ្រឿងឧបភោគបរិភោគជូនមន្ត្រីរាជការកងកម្លាំងនៅតាមច្រកព្រំដែនបណ្តោយព្រំដែននិងភូមិសាស្ត្រជាប់ព្រំដែនប្រមាណ១០អង្គភាពផងដែរ ៕S/

website_news/2020270306.txt · Last modified: 2020/03/27 13:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki