website_news:2020270402

ពលករខ្មែរធ្វើការនៅថៃ បន្តវិលចូលមកក្នុងប្រទេសវិញជាបន្តបន្ទាប់

http://www.rasmeinews.com/ April 26, 2020, 2:31 PM

ដោយ: គ្រញូង / បាត់ដំបង: លោកវរសេនីយ៍ឯក អ៊ឹម កុសល ស្នងការរងខេត្តទទួលការងារឆ្លើយតបរហ័ស បានឲ្យដឹងថា សព្វថ្ងៃនេះនៅតែមានបងប្អូនប្រជាពលករបន្តវិលចូលមកក្នុងប្រទេសវិញជាបន្តបន្ទាប់ រីឯកងកម្លាំងនិងសមត្ថកិច្ចពាក់ព័ន្ធនៅតែបន្តទទួលពិនិត្យ និងដឹកជញ្ជូនពួកគាត់ទៅតាមគោលដៅរៀងៗខ្លួន។ លោកស្នងការរងខេត្តបានបញ្ជាក់កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង និងជាមេបញ្ជាការរងនគរបាលជាតិប្រចាំទិសភូមិភាគទី៥ និងក្រុមការងារបានអញ្ជើញចុះសំណេះ សំណាលជាមួយប្រជាពលករខ្មែរ ដែលវិលមកពីប្រទេសថៃ នៅចំណុចទីបញ្ជាការវរសេនាតូចលេខ ៥០៤ (ហៅ ប្រាំសូន្យបួន) ចំណុះកងពលតូចថ្មើរជើងលេខ៥៣ ដែលឈរជើងក្នុងភូមិសាស្ត្រស្រុកកំរៀង ដើម្បីពិនិត្យកំដៅរួចជូនពួកគាត់ទៅស្រុកកំណើត រៀងៗខ្លួន។

លោកស្នងការខេត្តបានទៅពិនិត្យច្រករបៀងមួយចំនួនតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រស្រុកកំរៀងស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ដើម្បីបានដឹងអំពីស្ថានភាពសន្តិសុខនៅទីនោះផងដែរ។ លោកស្នងការខេត្តបានឧបត្ថម្ភដល់អង្គភាពបញ្ជាការវរសេនាតូចលេខ៥០៤ ចំណុះកងពលថ្មើរជើងលេខ៥៣មានអង្ករ ចំនួន ២០០គីឡូក្រាមស្មើ៤ការ៉ុង -មីចំនួន២កេសធំ ស្មើ ១២កេសតូច និងថវិកាចំនួន១ លានរៀល)៕ ល

website_news/2020270402.txt · Last modified: 2020/04/27 14:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki