website_news:2020270404

ឧត្តមសេនីយ៍ទោ អ៊ុច សុខុន អញ្ជើញសំណេះសំណាលជាមួយ ពលរដ្ឋវិលមកពីប្រទេសថៃ ប្រមូលផ្តុំនៅទីបញ្ជាការវរសេនាតូចលេខ៥០៤

http://cambodiapolice.com/policekh/ 8:29 am 26 មេសា 2020

បាត់ដំបង ៖ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងជាមេបញ្ជាការរងនគរបាលជាតិ ប្រចាំទិសភូមិភាគទី៥ ព្រមទាំងគណៈប្រតិភូអមដំណើរ អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ វិលមកពីប្រទេសថៃប្រមូលផ្តុំនៅទីបញ្ជាការវរសេនាតូចលេខ៥០៤ (ហៅប្រាំសូន្យបួន) ចំណុះកងពលស្មើជើងលេខ៥៣ ឈរជើងក្នុងភូមិសាស្រ្តស្រុកកំរៀង ដើម្បីពិនិត្យកំដៅរួចជូនពួកគាត់ទៅស្រុកកំណើតរៀងឭខ្លួន និងឧបត្ថម្ភ អង្ករ ចំនួន ២០០ គីឡូក្រាម ស្មើ៤ការ៉ុង , មី ចំនួន ២ កេសធំ ស្មើ ១២ កេសតូច និងថវិកា ចំនួន ១.០០០.០០០ រៀល ដល់ទីបញ្ជាការវរសេនាតូចលេខ៥០៤(ហៅប្រាំសូន្យបួន) ចំណុះ កងពលស្មើជើងលេខ៥៣ ឈរជើងក្នុងភូមិសាស្រ្តស្រុកកំរៀង ព្រមទាំងចុះពិនិត្យតាមបណ្តាច្រកជាប់ព្រំដែនថៃ ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ផងដែរ ៕

website_news/2020270404.txt · Last modified: 2020/04/27 14:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki