website_news:2020270405

ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ចែកចាយបង្ហោះរូបភាពអាសអាភាស

http://cambodiapolice.com/policekh/ 9:35 am 26 មេសា 2020

ភំ្នពេញ ៖ ស្រ្តីជនជាតិវៀតណាមម្នាក់ បានផលិត ចែកចាយបង្ហោះរូបភាពអាសអាភាស បានសម្រេច ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន នៅចំណុច សិប្បកម្មធ្វើតុ-ទូ ភូមិតាងៅកណ្តាល សង្កាត់ និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៤-០៤-២០២០ វេលាម៉ោង១៧និង០០នាទី។ ជនសង្ស័យឃាត់ខ្លួនឈ្មោះ ង្វៀង ធីម៉ាំង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរ កម្មករធ្វើតុ-ទូ ស្នាក់នៅភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ជនរងគ្រោះឈ្មោះ ជ ធម ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិវៀតណាម មុខរបរ លក់កាហ្វេ ស្នាក់នៅភូមិ.សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ តាមរបាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានឆែក Account Facebook ខ្លួនមើល ក៏ឃើញ Account Facebook ឈ្មោះ Ra Da (ជនសង្ស័យឈ្មោះ ង្វៀង ធីម៉ាំង) បានយករូបថតអាក្រាតកាយជនរងគ្រោះពេលងូតទឹក មកបង្ហោះរួចសរសេរជាភាសាវៀតណាម បកប្រែក្រៅផ្លូវការជាភាសារខ្មែរ មានន័យថា ជនសង្ស័យនិយាយបង្ខូចមើលងាយជនរងគ្រោះរឿង…អាក្រក់ខ្លាំងណាស់។ បន្ទាប់មកជនរងគ្រោះក៏យករឿងហេតុខាងលើប្រាប់ឪពុក។ លុះដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២២និង០០នាទី ជនរងគ្រោះនិងក្រុមគ្រួសារឃើញជនសង្ស័យ នៅភូមិតាងៅកណ្តាល សង្កាត់និរោធ ក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមច្បាប់៕

website_news/2020270405.txt · Last modified: 2020/04/27 14:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki