website_news:2020270409

អភិបាលខេត្តសាមុតសាខនចុះសួរសុខទុក្ខពលករខ្មែរខ្វះខាតស្បៀងអាហារ និងកន្លែងស្នាក់នៅ

https://www.facebook.com/prakpheaktraofficial/ ប្រាក់ ភក្ត្រា Prak Pheaktra 26-04-2020

នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២០ នេះលោកអភិបាលខេត្តសាមុតសាខន,ប្រទេសថៃ និងលោក Sompong Srakeaw អគ្គនាយកនៃអង្គការបណ្ដាញលើកកម្ពស់សិទ្ធិនិងគុណភាពជីវិតពលករហៅកាតថា(LPN)ចុះសួរសុខទុក្ខនិងនាំយកអំណោយចែកដល់ពលករខ្មែរម្នាក់ឈ្មោះ ជឹម ចាន់ណេង ភេទប្រុស អាយុ 26ឆ្នាំ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ដែលកំពុងមានការខ្វះខាតស្បៀងបន្ទាប់ពីកន្លែងធ្វើការរបស់គាត់បានបិទដោយជំងឺកូវីដ-19 កាលពីពេលថ្មីៗកន្លងទៅនេះ។

សូមថ្លែងអំណរគុណដល់លោកអភិបាលខេត្តសាមុតសាខន និងជាពិសេសលោកអគ្គនាយក នៃអង្គការបណ្ដាញលើកកម្ពស់គុណភាពជីវិតពលករអិលភីអិន (LPN) ដែលតែងតែយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាដល់ពលករបរទេសដែលរងទុក្ខលំបាកក្នុងប្រទេសថៃ។ 26.04.20 ភក្ត្រា ពលករខ្មែរ

website_news/2020270409.txt · Last modified: 2020/04/27 15:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki