website_news:2020270410

ចាប់ពលករខ្មែរចំណាកស្រុកខុសច្បាប់ចូលប្រទេសថៃ

https://www.facebook.com/prakpheaktraofficial/ ប្រាក់ ភក្ត្រា Prak Pheaktra 26-04-2020

ពលករខ្មែរប្រុសស្រីចំនួន ១៣នាក់ ចំណាកស្រុកខុសច្បាប់ចូលមកស្វែងរកការងារក្នុងប្រទេសថៃ ត្រូវកម្លាំងសមត្ថកិច្ចទាហានការពារព្រំដែនថៃឃាត់ខ្លួនបន្ទាប់ពីពលករខ្មែរទាំងអស់នោះ ជួលឲ្យមេខ្យល់ខ្មែរនាំឆ្លងដែនចូលប្រទេសថៃតាមរយៈច្រករបៀងធម្មជាតិ ស្ថិតក្នុងស្រុកអារញ្ញយ៉ាប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ កាលពីព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២០នេះ។ តាមការបញ្ជាក់៖ពលករខ្មែរទាំងអស់បានចំណាយប្រាក់អោយមេខ្យល់ក្នុងម្នាក់២០០០បាត ដោយមានរថយន្តខាងថៃចាំដឹកពួកគេយកទៅដាក់កន្លែងធ្វើការដូចជាខេត្ដឈុនបុរី,សាមុតសាខននិងទីក្រុងបាងកក។ ក្រោយពេលឃាត់ខ្លួនពលករទាំងអស់ត្រូវបានសមត្ថកិច្ចថៃបញ្ជូនទៅកាន់អធិការដ្ឋានប៉ុស្តិ៍ខ្លងឡឹកធ្វើប្រវត្តិរូបរួចបញ្ជូនអោយវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ។ 26.04.20 ភក្ត្រា ពលករខ្មែរ

website_news/2020270410.txt · Last modified: 2020/04/27 15:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki