website_news:2020270412

ពលករខ្មែរនៅថៃស្លាប់បាត់បង់ជីវិត ០២ នាក់

https://www.facebook.com/labourkhmer/ 25-04-2020

ករណីទី១៖ ប្រភពពីខេត្តរ៉ាក់យ៉ង មានករណីបុរសពលករខ្មែរម្នាក់ ឈ្មោះ សម្បត្តិ ភេទប្រុស អាយុ ២៨ឆ្នាំ ត្រូវខ្សែភ្លើងឆក់ស្លាប់ នៅក្នុងផ្សាណាតវត្តលុង ស្ថិតក្នុងសង្កាត់ថាប្រាក់ឌូ ស្រុកមឿង ខេត្តរ៉ាក់យ៉ង ប្រទេសថៃ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ០៧ យប់ ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវសមត្ថកិច្ចថៃបញ្ជូនយកទៅរក្សាទុកនៅមន្ទីរពេទ្យខេត្តរ៉ាក់យ៉ង។ ករណីទី២៖ ប្រភពពីខេត្តត្រាត មានករណីបុរសពលករខ្មែរម្នាក់ ឈ្មោះ សុមផុង កៃរឿង អាយុ ៤៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរជាកម្មករផ្សារដែក ស្លាប់បាត់បង់ជីវិតនៅបន្ទប់លេខ៧១ ស្នាក់នៅស្ថិតក្នុងភូមិ៦ សង្កាត់ខ្លងយ៉ៃ ស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ ប្រទេសថៃ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវសមត្ថកិច្ចថៃបញ្ជូនយកទៅរក្សាទុកនៅមន្ទីរពេទ្យខ្លងយ៉ៃ។

website_news/2020270412.txt · Last modified: 2020/04/27 15:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki