website_news:2020270502

សម្តេច ស ខេង អញ្ជើញផ្សព្វផ្សាយ របាយការណ៍ជាតិ ការងារប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្សឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០

https://dap-news.com/national/ ByKD102 Posted on May 27, 2020

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈ កម្មាធិការជាតិ ប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ) នាព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិ ការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់គណៈកម្មធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្ស ។

យោងតាមរបាយការណ៍ បូកសរុបសកម្មភាព និងលទ្ធផលការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញា ចិត្ត ប្រឆាំងការជួញដូរមនុស្សដែលជា បទឧក្រិដ្ឋបំផ្លាញមនុស្សជាតិ និងបានដាក់ចេញនូវគោល នយោបាយការងារ គោលនយោបាយគាំពារសង្គម លើកទឹកចិត្ត អ្នកវិនិយោគក្នុងប្រទេស និងទាក់ទាញអ្នកវិនិយោគពីបរទេស ដើម្បីបង្កើនការងារជូនពលរដ្ឋ ក្នុងស្រុកបានរាប់លាន ក៏ដូចជា បើកច្រកឲ្យបញ្ជូន ពលករខ្មែរទៅធ្វើការងារស្របច្បាប់ និងមានសុវត្ថិភាព។ របាយការណ៍ដដែលបញ្ជាក់ថា បទល្មើសជួញដូរ មនុស្ស នៅតែបន្ដកើតមានតាមរូបភាពថ្មីៗ តែត្រូវបាន បង្ការ ទប់ស្កាត់ និងបង្រ្កាបជាបន្ដបន្ទាប់ ដោយមានការខិតខំប្រឹងប្រែង និងកិច្ចសហការគ្នាបានល្អ រវាងក្រសួង ស្ថាប័ន អង្គភាព សមាជិកនៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រួមទាំង លេខាធិការដ្ឋាន នៃគណៈកម្មាធិការថ្នាក់ក្រោមជាតិ (គ.រ.ប.ជ/គ.ខ.ប.ជ) និងអង្គការដៃគូទាំងឡាយដែល មានសកម្មភាព និងគោលដៅរួមគ្នា ៕ ដោយ៖ អេង ប៊ូឆេង

website_news/2020270502.txt · Last modified: 2020/05/27 14:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki