website_news:2020270504

អាមេរិកសម្តែងពីវឌ្ឍនភាពជាមួយកម្ពុជាទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើការបង្ក្រាបការជួញដូរមនុស្ស

http://cambodiapolice.com/policekh/ 5:47 pm 26 ឧសភា 2020

ភ្នំពេញ ៖ ថ្លែងនៅក្នុងកិច្ចជំនួបជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងលោក Patrick Murphy បានលើកឡើងថា វាជាកិច្ចសហប្រតិបត្តិការដ៏ល្អរវាងមន្ត្រីអនុវត្តច្បាប់របស់កម្ពុជា និងមន្ត្រីFBI របស់សហរដ្ឋអាមេរិក ក្នុងកិច្ចការបង្ក្រាប់ការជួញដូរមនុស្ស និងរំលោភផ្លូវភេទលើកុមារនាពេលកន្លងមកនេះ ។

លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានសម្តែងពីវឌ្ឍនភាពជាមួយកម្ពុជា ទាក់ទងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេសលើផ្នែកការបង្ក្រាបការជួញដូរមនុស្ស ខណៈប្រតិបត្តិការនេះបានឈានដល់ចាប់ជនល្មើសបានរហូតដល់បញ្ជូនទៅកាន់សហរដ្ឋអាមេរិកវិញនោះ។ លោកឯកអគ្គរដ្ឋទូតបានលើកឡើងទៀតថា «លោកបានសង្កត់សម្គាល់ថា ស្ថាប័នអនុវត្តច្បាប់នៅកម្ពុជា ជាមួយអង្គភាព FBI របស់សហរដ្ឋអាមេរិក ដែលបានសហការគ្នាទប់ស្កាត់ បង្ក្រាប និងចាប់ខ្លួនជនល្មើស មួយចំនួនពាក់ព័ន្ឋនឹងការរំលោភផ្លូវភេទលើកុមារមួយចំនួន ហើយបានបញ្ជូនទៅកាន់សហរដ្ឋអាមេរិកវិញ ដែលករណីនេះលោកបានកោតសរសើរកិច្ចខិតខំប្រឹងប្រែងថែរក្សាដល់សុវត្ថិភាពសាធារណទាំងកម្ពុជា ក៏ដូចជានៅអាមេរិកនោះ»។ ជាមួយគ្នានោះដែរលោក Patrick Murphy ក៏បានលើកឡើងផងដែរថា អាមេរិកនៅតែបន្តជួយដល់ប្រទេសកម្ពុជាជានិច្ច បើទោះបីជាអាមេរិកកំពុងរងគ្រោះដោយសារបញ្ហានៃការរីករាលដាលមេរោកគូវិដ១៩ ក៏ដោយនោះ។ ជាងនេះទៅទៀតអាមេរិកក៏នៅតែបន្តជួយដល់កម្ពុជាផ្នែកប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យាផងដែរ ដែលករណីនេះអាមេរិកបានផ្តល់វគ្គបណ្តុះបណ្តាលជាច្រើនដល់កម្ពុជាហើយនោះ។

សម្តេចក្រឡាហោម ក៏បានលើកឡើងអំពីកិច្ចសន្ទនារវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមួយ និងលោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក នាពេលកន្លងមកផងដែរ ដែលកិច្ចសន្ទនានេះបញ្ជាក់ឲ្យឃើញនូវភាពរីកចំរើនរវាងកិច្ចសហប្រតិបត្តិទ្វេភាគីរវាងកម្ពុជា និងអាមេរិក ។ ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរអគុណចំពោះអាមេរិក ដែលបានជួយដល់កម្ពុជានាពេលកន្លងមក ហើយសម្តេចសូម សម្តែងការគាំទ្រទាំងស្រុងចំពោះការលើកឡើងរបស់លោក Patrick Murphy ទាក់ទងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងអាមេរិកនោះ ៕

website_news/2020270504.txt · Last modified: 2020/05/27 14:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki