website_news:2020270505

ឆ្នាំ២០១៩ សមត្ថកិច្ចបង្ក្រាបអំពើជួញមនុស្ស អាជីវកម្មផ្លូវភេទ១៦៩ករណី និងឃាត់ខ្លួនជនសង្ស័យ២២៩នាក់

https://dap-news.com/national/ ByTR110 Posted on May 27, 2020

ភ្នំពេញ ៖ ឆ្នាំ២០១៩ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងបង្ក្រាបអំពើជួញមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបចំនួន១៦៩ករណី ព្រមទាំងឃាត់ខ្លួនជនសង្ស័យ បានចំនួន២២៩នាក់ផងដែរ។ នេះបើយោងតាមរបាយការណ៍បូកសរុបសកម្មភាព និងលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទឆ្នាំ២០១៩ បង្ហាញក្នុងកិច្ច ប្រជុំនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ។ របាយការណ៍បញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាន នគរបាល រាជធានី-ខេត្ត បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបានចំនួន១៦៩/១៣៤ករណី កើន៣៥ករណី ស្មើនឹង ២៦,១១% ឃាត់ខ្លួនជនសង្ស័យ បានចំនួន២២៩/២២៤នាក់(ស្រី៧២នាក់)។ ក្នុងនោះ ជនសង្ស័យជាអនីតិជន១១នាក់ និងជន បរទេស ចំនួន៤០នាក់ មាន៧សញ្ជាតិ រួមមាន ៖ អូស្រ្ដាលី២នាក់ រុស្ស៊ី១នាក់ អង់គ្លេស២នាក់ ថៃ១នាក់ ចិន២៩នាក់ អាមេរិក៤នាក់ និងឥណ្ឌា១នាក់។ របារការណ៍ដដែល រៀបរាប់ថា សមត្ថកិច្ចបានធ្វើការ សង្គ្រោះជនរងគ្រោះបាន ចំនួន៤៥៦/២៣០នាក់ ក្នុងនោះ អាយុក្រោម១៥ឆ្នាំ ១៤១នាក់ អាយុ១៥-១៧ឆ្នាំ៥៥នាក់ និងអាយុ១៨ឆ្នាំឡើង ២៦០នាក់ ។ ព្រមទាំង ប្រគល់មន្ទីរសង្គមកិច្ច ចំនួន១៦៥នាក់ និងប្រគល់ឲ្យគ្រួសារវិញជនរងគ្រោះ បានចំនួន២៩១ករណី៕ ដោយ ៖ អេង ប៊ូឆេង

website_news/2020270505.txt · Last modified: 2020/05/27 14:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki