website_news:2020270508

កម្លាំងយោធាសឹករងស្រុកម៉ាឡៃ ឃាត់ខ្លួន ពលករប្រុសស្រី១១នាក់ ឆ្លងដែនខុសច្បាប់

http://www.matimohachunnews.com/ May 27, 2020

ខេត្តបន្ទាយមានជ័យ៖ ពលករប្រុសស្រី១១នាក់ ចាញ់បោកមេខ្យល់លួចឆ្លងដែនខុសច្បាប់ ចូលទៅទឹកដីថៃ ត្រូវបានកម្លាំងយោធាសឹករង ចុះល្បាតប្រទះឃើញ ត្រូវបានលោកអនុសេនីយ៍ត្រី ហុងគឹមហ៊ាង មេបញ្ជាការ កងអនុសេនាតូចទី 1 សហការជាមួយ កម្លាំងប៉ុស្តិនគរបាលការពារព្រំដែនគោកនាំខ្លួន មកធ្វើការអប់រំណែនាំ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង ៣០នាទីយប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅចំនុចអូរព្រំដែន ភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ បើតាមសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ដោយមានការចូលរួមពីលោក ស្វាយ ជា អភិបាលរងស្រុកម៉ាឡៃ និង លោកវរសេនីយ៍ត្រី ទាវ ភារម្យ មេបញ្ជាការសឹករងស្រុក ម៉ាឡៃ លោក អនុសេនីយ៍ត្រី ហុង គឹមហៀង មេបញ្ជារការកងអនុសេនាតូចទី១ ផ្នែកសឹករងស្រុកម៉ាឡៃ និង លោក វរសេនីយ៍ត្រី ឡុក ធី មេបញ្ជាការ ព្រំដែនប៉ុស្ដិ៍សង្កែ បានធ្វើការឃាត់ខ្លួនយក មកមណ្ឌលសុំចតស្រុកម៉ាឡៃ។

លោក ស្វាយ ជា អភិបាលរងស្រុកម៉ាឡៃ បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនពលករប្រុសស្រី ចំនួន១១នាក់នេះ យកមកមណ្ឌលសុំចត ធ្វើការអប់រំ ណែនាំពួកគាត់ កុំឱ្យចាញ់បោកមេខ្យល់ នាំពួកគាត់ចូលទៅទឹកដីថៃ ដោយខុសច្បាប់។ លោកបានបន្តទៀតថា ខណនេះប្រទេសថៃ កំពុងតែដាក់ក្នុងភាពអាសន្ន មិនអនុញ្ញាតិ ឱ្យពលករឆ្លងទៅនោះឡើយ ពីព្រោះរាជរដ្ឋាភិបាលកំពុងតែទប់ស្កាត់ នៃការឆ្លងវីរ៉ុស កូវីដ១៩ ។ លោកបានបញ្ជាក់បន្ថែមថា បន្ទាប់ពីការត្រួតពិនិត្យ ដោយមន្ត្រីចត្តាឡឺសាក់ស្រុក ម៉ាឡៃ រួចរាល់ហើយនោះ ឱ្យពួកគាតវិល់ត្រឡប់ទៅលំនៅដ្ឋានវិញ ចៀសវាងការខាតបង់ពេលវេលា និងថវិការ ថែមទៀតផង ដោយសារតែការចាញ់បោករបស់ក្រុមមេខ្យល់៕

website_news/2020270508.txt · Last modified: 2020/05/27 14:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki