website_news:2020270512

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំសហការី អញ្ជើញចូលរួមពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង

http://moj.gov.kh/ ២៧ ឧសភា ២០២០

នាព្រឹកថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំសហការី អញ្ជើញចូលរួមពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រទ្បាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ។

ក្នុងឱកាស នោះដែរ សម្តេចក្រទ្បាហោម ក៏បានសម្តែងនូវការគាំទ្រ និងគូសបញ្ជាក់នូវសារៈសំខាន់ នៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត ដែលបាន ដាក់ចេញដោយ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌។ នៅក្នុងពិធីនោះផងដែរ ឯកឧត្តម រដ្ឋមន្រ្តី ក្នុងនាមជាប្រធានក្រុមការងារកិច្ចការយុត្តិធម៌នៃ គ.ជ.ប.ជ ក៏បានទទួលនូវប័ណ្ណសរសើរ ពីសម្តេចក្រទ្បាហោមចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការងារផ្តល់យុត្តិធម៌ជូនជនរងគ្រោះនៃអំពើជួញដូរមនុស្ស។

website_news/2020270512.txt · Last modified: 2020/05/27 15:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki