website_news:2020270701

នគរបាលព្រំដែននៅស្រុកម៉ាឡៃចុះល្បាតទប់ស្កាត់មិនឲ្យពលករខ្មែរឆ្លងដែនចូលប្រទេសថៃខុសច្បាប់ ដោយបានឃាត់ដំណើរពលករជាង១០នាក់

http://peoplenews.asia/ ដោយ សុខ សាន្ត ថ្ងៃទី25 ខែ07 ឆ្នាំ2020 ម៉ោង 1 និង 30នាទី

បន្ទាយមានជ័យ៖ ពលករខ្មែរដែលប៉ុនប៉ងឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់នោះមានក្មេង ចាស់ ប្រុស ស្រី ជាង១០នាក់ ត្រូវបានកម្លាំងនគរបាលវរព្រំដែនគោកលេខ ៨១៥ នៃស្នងការដ្ឋាននគរបាលខេត្តបន្តាយ មានជ័យ បន្តល្បាតឃាត់ និងទប់ស្កាត់ទាន់ពេលវេលា ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងបាន អប់រំឲ្យពួកគេវិលទៅកាន់លំនៅឋានរៀងៗខ្លួនវិញ។

លោក សួង សៅ មេបញ្ជាការនគរបាលវរព្រំដែនគោកលេខ ៨១៥ បានចាត់កងកម្លាំងចុះល្បាតតាមបន្ទាត់ ព្រំដែនកម្ពុជា-ថៃ ចាប់ពីចំណុច ០២២០០៣១-១៥០០៨៧២ (IN1960) ស្ថិតក្នុងភូមិចាន់គីរី ដល់ចំណុច ០២១៧៧៩៦-១៥០១៣៣៨(IN1960)ស្ថិតក្នុងភូមិកណ្ដោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្តាយមានជ័យ។ ដោយឡែក កម្លាំងប៉ុស្តិ៍ស្ពានម៉ាឡៃបានចុះល្បាតត្រួតពិនិត្យតាមខ្សែបន្តាត់ព្រំដែនចាប់ពីចំណុច (IN1960) ០២ ១៧៤៤៤-១៥០១២៥៦ ក្នុងភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ដល់ចំណុច (IN1960) ០២១៤៩៩៨-១៥០១៦៧៤ កនុងភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។

លោក សួង សៅ បានគូសបញ្ជាក់ថា ការចុះល្បាតជាប្រចាំរបស់កម្លាំងនគរបាល គឺក្នុងគោលបំណងទប់ ស្កាត់បទល្មើសផ្សែងៗ ដែលកើតមានឡើងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ជាពិសេសទប់ស្កាត់ពលករខ្មែរមិនអនុ ញ្ញាតឲ្យឆ្លងដែនចូលទៅក្នុងទឹកដីថៃខុសច្បាប់ ខណៈនៅប្រទេសថៃពេលនេះកំពុងទប់ស្កាត់ជម្ងឺដូវីដ-១៩។ ជាមួយ គ្នានេះ លោក សួង សៅ ក៏បានផ្ដាំផ្ញើដល់ពលករខ្មែរទាំងជាង១០នាក់ កុំឲ្យចាញ់បោកមេខ្យល់បន្តទៀត ខណៈ បច្ចុប្បន្នការឆ្លងដែនចូលទៅក្នុងដីថៃ គឺមិនអនុញ្ញាតឡើយ។ បន្ថៃមពីនេះរថយន្តតាក់ស៊ីនៅប្រទេសថៃ ក៏មិនហ៊ាន ដឹកពលករខ្មែរនោះឡើយ ព្រោះបើរថយន្តតាក់ស៊ីណាហ៊ានដឹកបនុស្សដោយគ្មានការពិនិត្យសុខភាពត្រឹមត្រូវ នឹងរងនូវការផាកពិន័យ។ លោកមេបញ្ជាការ ក៏មិនភ្លេចផ្ដាំផ្ញើដល់កងកម្លាំងត្រូវខំយកចិត្តទុកដាក់ អនុវត្តបទបញ្ជា របស់ថ្នាក់លើដែលបានណែនាំ និងអប់រំដល់ប្រជាពលរដ្ឋ ត្រូវការពារសុខភាព រក្សាអនាម័យ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីជម្ងឺកូវីដ-១៩។

website_news/2020270701.txt · Last modified: 2020/07/27 13:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki