website_news:2020270702

នគរបាលប៉ុស្តិ៍ឃ្សឹមចុះផ្សព្វផ្សាយអប់រំអំពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព

http://cambodiapolice.com/policekh/ 2:21 pm 25 កក្កដា 2020

ក្រចេះ ៖ ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្សឹម នៃអធិការនៃអធិការដ្ឋាននគរបាលស្រុកស្នួល បានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ អំពីផលប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន នៅចំណុច១០១-១០២ ភូមិមិល ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។ ក្នុងនោះកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលបានធ្វើការផ្សព្វផ្សាយនិងចែកខិតប័ណ្ណរួមមាន៖

-ផ្សព្វផ្សាយសេចក្ដីចូលរួមអំពាវនាវចូលរួមគាំទ្រយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកម្ពុជា។

-ផ្សព្វផ្សាយរួមគ្នាបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន។

-ចែកសារសម្រាប់អប់រំអំពីផល់ប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន។

-ផ្សព្វផ្សាយអនុក្រិត្យលេខ៣៩អនក្រ,បកចុះថ្ងៃទី១៧ ខែមិនាឆ្នាំ២០២០ស្តីពីការពិន័យអន្តរកាលចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។

-ផ្សព្វផ្សាយរួមគ្នាបង្ការទប់ស្កាត់បទល្មើសបញ្ហាចោរកម្ម គ្រប់ប្រភេទ។

-ផ្សព្វផ្សាយ រួមគ្នាបង្ការការប្រើអំពើហឹង្សាទាក់ទង នឹងយេនឌ័រ,អំពើជួញដូរស្ដ្រីនិងកុមារ ។

-ផ្សព្វផ្សាយគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

-ផ្សព្វផ្សាយ អំពីការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

-ផ្សព្វផ្សាយអំពីគ្រោះអគ្គីភ័យ និងផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលស្តីពីវិធីការការពារទប់ស្កាត់នៃការរីករាលដាលអំពីជំងឺកូរវីដ១៩ផងដែរ ។

-ផ្សព្វផ្សាយនូវលក្ខណៈសម្បត្តិទាំង០៩យ៉ាងនៃគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ។

ក្នុងយុទ្ធនាការនេះ បានចំនួន៣៥ខ្នង ដែលមានប្រជាពលរដ្ឋចូលរួមចំនួន ៨៥នាក់ /ស្រីចំនួន៦០នាក់ ៕

website_news/2020270702.txt · Last modified: 2020/07/27 13:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki