website_news:2020270805

ពលរដ្ឋខ្មែរចំនួន ០២នាក់ វិលត្រឡប់ពីប្រទេសថៃ ចូលមកតាមអូរច្រករបៀង (ស្លាបស្តាំ) របស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី

https://www.facebook.com/GDIOfficial 23-08-2020

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ មានពលរដ្ឋខ្មែរវិលត្រឡប់ពីប្រទេសថៃ ចូលមកតាមអូរច្រករបៀង (ស្លាបស្តាំ) របស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ចំនួន ០២នាក់ ស្រី ០២នាក់ និងបានសហការជាមួយផ្នែកចត្តាឡីស័ក ធ្វើការអប់រំណែនាំ និងពិនិត្យកំដៅជូនពួកគាត់ រួចបានប្រគល់អ្នកទាំងពីរនាក់ខាងលើ ជូនទៅមន្ត្រីចត្តាឡីស័ក ដើម្បីអនុវត្តតាមនីតិវិធីបន្ត។ ដោយឡែកខាងភាគីថៃ នៅតែបន្តបិទមិនអនុញ្ញាតឲ្យអ្នកដំណើរជាតិ និងអន្តរជាតិ ចូល-ចេញ ឆ្លងកាត់នៅឡើយទេ ចំពោះរថយន្តដឹកជញ្ជូនទំនិញ គឺអនុញ្ញាតឲ្យ ចូល-ចេញ ជាធម្មតា៕

website_news/2020270805.txt · Last modified: 2020/08/27 14:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki