website_news:2020271002

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឃ្សឹម ធ្វើការផ្សព្វផ្សាយនិងចែកខិតប័ណ្ណ ស្ដីពីភូមិ-ឃុំមានសុវត្ថិភាព ដល់ប្រជាពលរដ្ឋនៅភូមិឃ្សឹមក្រៅ

http://cambodiapolice.com/policekh/ 1:07 pm 26 តុលា 2020

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៨ និង០០នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឃ្សឹម បានធ្វើការផ្សព្វផ្សាយ និងចែកខិតប័ណ្ណ ស្ដីពីភូមិឃុំមានសុវត្ថិភាព ដល់ប្រជាពលរដ្ឋនៅចំណុច ភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។ ក្នុងនោះកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលបានធ្វើការផ្សព្វផ្សាយនិងចែកខិតប័ណ្ណរួមមាន ៖

១/ សេចក្ដីចូលរួមអំពាវនាវចូលរួមគាំទ្រយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកម្ពុជា ។

២/ រួមគ្នាបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ។

៣/ ចែកសារសម្រាប់អប់រំអំពីផល់ប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន ។

៤/ ផ្សព្វផ្សាយអនុក្រិត្យលេខ៣៩អនក្រ,បកចុះថ្ងៃទី១៧ ខែមិនាឆ្នាំ២០២០ស្តីពីការពិន័យអន្តរកាលចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ។

៥/ ផ្សព្វផ្សាយរួមគ្នាបង្ការទប់ស្កាត់បទល្មើសបញ្ហាចោរកម្ម គ្រប់ប្រភេទ ។

៦/ ផ្សព្វផ្សាយ រួមគ្នាបង្ការការប្រើអំពើហឹង្សាទាក់ទង នឹងយេនឌ័រ,អំពើជួញដូរស្រ្ដីនិងកុមារ ។ ៧/ ផ្សព្វផ្សាយគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌគ្រាប់មិនទាន់ផ្ទុះ ។

៨/ ផ្សព្វផ្សាយ អំពីការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

៩/ ផ្សព្វផ្សាយអំពីគ្រោះអគ្គីភ័យ និងផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលស្តីពីវិធីការការពារទប់ស្កាត់នៃការរីករាលដាលអំពីជំងឺកូរវីដ១៩ផងដែរ ។

នាឱកាសក្នុងនោះដែរ កម្លាំងក៏បានធ្វើការផ្សព្វផ្សាយនូវលក្ខណះសម្បត្តិទាំង០៩យ៉ាងរបស់គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដែលមានអ្នកចូលរួមចំនួន៥៥នាក់/ស្រីចំនួន២០នាក់ ៕

website_news/2020271002.txt · Last modified: 2020/10/27 10:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki