website_news:2020271005

លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម ផ្តល់អនុវសាសន៍ចំនួន៣ចំណុចដើម្បីពង្រឹងលើការងារប្រយុទ្ធ ប្រឆាំងអំពើ ជួញដូរមនុស្សឲ្យមានប្រសិទ្ធភាព

https://www.pdikampongcham.info/ ២៦ ខែតុលា ២០២០ អត្ថបទ៖ ធឹម សារ៉ន

នាព្រឹក ថ្ងៃ ចន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិង ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុវប្រធានលេខាធិការដ្ឋានខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តំណាងឯកឧត្ដម អ៊ុនចាន់ដា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ដល់មន្ត្រីជាយន្តការគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ជាសមាជិកក្រុមទាំង៣មានក្រុងកំពង់ចាម ស្រុកកងមាស និងស្រុកស្រីសន្ធរ នៃ គ.ខ.ប.ជ ចំនួន១២០ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។ មានមតិក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តលោកជំទាវ ប៉ាង ដានី អភិបាលខេត្តកំពង់ចាម ផ្តល់អនុវសាសន៍ចំនួន៣ចំណុចដល់អង្គពិធីដូចជា៖

១-សមាជិកទាំងអស់ ដែលទទួលបានចំណេះដឹងបទពិសោធន៍ថ្មីៗ បន្ថែមទៀតពីវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីបង្កើនការយល់ដឹងក្នុងការចូលរួមគ្រប់សកម្មភាពដើម្បីបង្ការទប់ស្កាត់ ឲ្យមានប្រសិទ្ធភាព។

២-ក្រោយពី ទទួលបានដំណឹងថាមានពលករ ចំណូលស្រុកមកហើយសូម ជួយតាមដានមើលក្រោយពីបងប្អូនពលករធ្វើចិត្តចត្តាឡីស័ក១៤ថ្ងៃ នៅតាមគេហដ្ឋាន តាមសួរមើលថា តើធ្វើការងារនៅក្រៅប្រទេស ដោយស្របច្បាប់ឬក៏មិនស្របច្បាប់ បើមិនស្របច្បាប់ យើងត្រូវវែករកមេខ្យល់។ នេះជាចំណុចមួយដែលយើងធ្វើមានប្រសិទ្ធភាពកន្លងមកនិងត្រូវយក់ចិត្តទុកដាក់។

៣-សូមបងប្អូននៅតែបន្តសហការជាមួយអាជ្ញាធរឬក៏ធ្វើរបាយការណ៍ឱ្យបានទាន់ពេវេលា ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឲ្យមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា តាមរបាយការណ៍របស់សាលាខេត្តកំពង់ចាមគិតត្រឹមថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២០ ចំណូលស្រុកក្នុងខេត្តកំពង់ចាម មានចំនួន ៤៨០០នាក់។ ពលករចំណូលច្រើនជាងគេគឺស្រុក កំពង់សៀមដោយសារតែស្រុកនេះមានវិសាលភាពធំហើយមានចំនួនឃុំច្រើន។ ស្រុកស្រីសន្ធរ មានចំនួន ២៥០នាក់ ក្នុងចំណោម ៤៨០០ នាក់ និង ស្រុកកងមាស មានចំនួន ៥៥៨នាក់។

website_news/2020271005.txt · Last modified: 2020/10/27 11:00 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki